TNAOT News

· 06-15

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤

#ក្រសួងអប់រំ យុវជន និងកីឡា# #ដកតំណែង# #ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ# #TVET# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #បច្ចេកវិទ្យា# #ព័ត៌មានសង្គម# #រាជរដ្ឋាភិបាល# #អាជ្ញាធរជាតិអប្សរា#

7652

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. រាជរដ្ឋាភិបាលដកតំណែងអគ្គនាយករងសវនកម្មផ្ទៃក្នុងម្នាក់មកជាមន្ដ្រី

តាមអនុក្រឹត្យអនុក្រឹត្យស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យមន្ត្រីនគរបាលជាតិ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យដកតំណែង ឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករងសវនកម្មផ្ទៃក្នុង ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ឲ្យមកជាមន្ដ្រី។

២. ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ បើកជាផ្លូវការក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤

៣. ធនាគារអេប៊ីអេ ចេញសេចក្តីបំភ្លឺពាក់ព័ន្ធករណីជុំវិញព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម ដែលប្រឌិតមួលបង្កាច់ធនាគារ

ថ្មីៗនេះធនាគារ អេប៊ីអេសង្កេតឃើញមានការបង្ហោះសារនៅលើបណ្តាញសង្គម ដោយប្រឌិតព័ត៌មានថា ធនាគារ អេប៊ីអេ ខ្ស័យធន ។ នៅថ្ងៃទី ១៤ ខែមិថុនា ធនាគារ អេប៊ីអេ បានគូសបញ្ជាក់លើគេហទំព័រផ្លូវការរបស់ខ្លួនថា សារទុច្ចរិតនេះ គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃការពិត និងជាការបរិហារកេរ្តិ៍ទាំងស្រុង ដែលរៀបចំឡើងដើម្បីញុះញង់ និងបំភាន់សាធារណជន។

៤. ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាអាល្លឺម៉ង់កំពុងសិក្សា រៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH។

៥. ក្រសួងអប់រំនឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKEN TEST ២០២៤

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន SUKEN TEST សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងនិស្សិតសាកលវិទ្យាល័យ ក្នុងគោលបំណងដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវ។

៦. សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើស ៣នាក់ រឹបអូសបានថ្នាំញៀនប្រមាណ ៥គីឡូក្រាមនៅភូមិសាស្ត្ររាជធានីភ្នំពេញ

កម្លាំងការិយាល័យប្រឆាំងការសម្អាតប្រាក់ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី ជួយដូរគ្រឿងញៀន១ករណីកាលពីពេលថ្មីៗ នៅចំណុចហាងកាហ្វេយីស្តាប៉ាក់ តាមបណ្តោយផ្លូវ ៦០ម៉ែត មុខផ្សារអ៉ីអន៣ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នេះ ។

៧. អាជ្ញាធរជាតិអប្សរាកំពុងជួសជុល អភិរក្សប្រាសាទបាតជុំ ដំណាក់កាលទី៥

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបន្តការងារជួសជុលប្រាង្គកណ្តាល​នៃ​ប្រាសាទ​បាតជុំ ក្នុងដំណាក់កាលទី៥។ ការងារជួសជុលនេះបានចាប់ផ្ដើមតាំងតែពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមការឱ្យដឹងរបស់អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

៨. អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន រិះគន់ EU ចំពោះការដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីចិន

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក He Yadong បានរិះគន់ទៅកាន់គណកម្មការនៃសហភាព​អឺរ៉ុប (EU) ចំពោះការសម្រេចតម្លើងពន្ធនាំចូលរថយន្តអគ្គិសនីចិនថា​ "ប្រៀបដូចជាខែលដ៏រឹងមាំមួយ" នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ កាលពី​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ២០២៤(ម៉ោងក្នុងស្រុក) ។

៩. ក្រុមប្រទេសឧស្សាហ៍កម្មទាំង៧ ឬ G7 នឹងចេញសេចក្តីថ្លែងការណ៍រួមគ្នានៅចុងបញ្ចប់កិច្ចប្រជុំថ្ងៃសៅរ៍នេះ

គណៈប្រតិភូជប៉ុនដែលបានទៅចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសអ៊ីតាលីបានស្វាគមន៍ឯកសារចុងក្រោយដែលឯកភាពដោយក្រុមសមាជិកទាំងមូលដោយផ្តោតសំខាន់លើបញ្ហាសន្តិសុខតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។​

១០. ទោងបង្វិល AtmosFEAR ដ៏ធំមួយក្នុងសួនកម្សាន្ត Oregon មានបញ្ហាបច្ចេកទេសបណ្តាលមនុស្ស ២៨ ជាប់គាំងលើអាកាស

ក្រុមសង្គ្រោះបន្ទាន់ក្នុងរដ្ឋ Oregon បានជួយសង្គ្រោះមនុស្សចំនួន ២៨ នាក់នោះភ្លាមៗដែរ បន្ទាប់ពីពួកគេបានជាប់គាំងនៅលើទោងយោងបង្វិល ក្នុងសភាដាំក្បាលចុះក្រោមអស់រយៈពេលប្រហែលជាកន្លះម៉ោងនៅសួនកម្សាន្ត Oregon ដែលជាសួនកម្សាន្តបើកដំណើរការជាងមួយសតវត្សមកហើយកាលពីថ្ងៃសុក្រនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស