
Lookingtoday
· 2024-06-16
អ្នកប្រើប្រាស់ចំនួន ៨០,០០០នាក់ មានការត្អូញត្អែរ អំពីការបោកប្រាស់ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងឆ្នាំ ២០២៣
#រដ្ឋាភិបាលជប៉ុន# #ព័ត៌មាន# #ការបោកប្រាស់# #ព័ត៍មានអន្តរជាតិ#
4337
តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបាននិយាយ កាលពីថ្ងៃសុក្រថា តាមរបាយការណ៍ពីអ្នកប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងប្រទេសជប៉ុន ចំនួន ៨០,៤០៤នាក់ក្នុងឆ្នាំ ២០២៣ បានត្អូញត្អែររឿងរឿង ជាច្រើនដូច ជាការដើរទិញឥវ៉ាន់ និងការបោកប្រាស់ហិរញ្ញវត្ថុ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមដែលកើនឡើងជិត ២០,០០០ករណីធៀបនឹងឆ្នាំមុន ។
ករណ៍នេះមានការកើនឡើងគួរឲ្យកត់សម្គាល់នៅលើពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌលកិច្ចការអ្នកប្រើប្រាស់របស់រដ្ឋាភិបាលពីមនុស្សដែលមានអាយុ ៥០ ឆ្នាំ ឬចាស់ជាងនេះ ខណៈចំនួននៃរបាយការណ៍ អំពីបញ្ហាជាមួយនឹងសេវាកម្ម ផ្អែកលើការជាវក៏ បានកើនឡើង លើសពី ២០,០០០ករណីពីឆ្នាំ ២០២២ ដល់កំណត់ត្រា ៩៨,១០១។ ចំពោះការត្អូញត្អែរពាក់ព័ន្ធនឹង មនុស្សមិនអាចដកប្រាក់បាន បន្ទាប់ពីពួកគេត្រូវបានគេទាក់ទាញ ឲ្យវិនិយោគក្នុងការជួញ ដូរប្រាក់បរទេស ខណៈអ្នកខ្លះទៀតត្អូញត្អែរថា ពួកគេបានទិញកាបូបម៉ាក ប្រណីតពីគេហទំព័រក្លែងក្លាយ។ យោងតាមក្រដាសសប្រចាំ ឆ្នាំស្តីពីកិច្ចការអ្នកប្រើប្រាស់ ត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រីថា ការត្អូញត្អែរត្រូវបានធ្វើឡើង ដោយក្រុមអាយុជាច្រើន ។
ទាក់ទងនឹងការត្អូញត្អែរ ពីអ្នកបានចុះឈ្មោះដោយអចេតនា សម្រាប់ការទិញដោយផ្អែកលើការជាវ មនុស្សជាច្រើន បាននិយាយថា ពួកគេមិនអាចលុបចោលកិច្ចសន្យា របស់ពួកគេបានទេ ជាមួយនឹងផលិតផលគ្រឿងសំអាង និងអាហារសុខភាពក្នុងចំណោមអ្នករាយការណ៍ច្រើនបំផុត ។
ចំនួនសរុប នៃពាក្យបណ្តឹង របស់អ្នកប្រើប្រាស់ បានកើនឡើងប្រហែល ៣៣,០០០ ដល់ប្រហែល ៩០០,០០០ ដែលដឹកនាំដោយ របាយការណ៍ជុំវិញបញ្ហាទូទៅ រួមទាំងអ៊ីម៉ែល សារឥតបានការ និងការហៅទូរស័ព្ទគួរឲ្យសង្ស័យ បន្ទាប់មកដោយការខ្ចីអចលនទ្រព្យ និងបញ្ហាសំណង់ ។
ផ្អែកលើចំនួន ពាក្យបណ្តឹង រដ្ឋាភិបាល ប៉ាន់ប្រមាណថា មានប្រហែល ២០.៦៧ លានករណី ដែលទំនង ជាសរុបជាកំណត់ត្រាខ្ពស់បំផុតប្រហែល ៨.៨ ពាន់ពាន់លានយ៉េន ក្នុងការខូចខាតដល់អ្នកប្រើប្រាស់៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស

ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក

អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ

មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់

ការណែនាំពិសេស
បើអ្នក តែងតែមាន«សំណាងអាក្រក់» ចូរព្យាយាមធ្វើរឿងទាំង ៥ នេះ នោះសំណាងល្អនឹងមកដល់

មនុស្សស្រី៥ប្រភេទនេះ ទោះរៀបការប៉ុន្មានដងក៏នៅតែបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ដែរ

ចាប់ពីថ្ងៃទី ១៥ មិថុនា ដល់ ១៥ តុលា អ្នកឆ្នាំទាំង ៤ រុងរឿងខ្លាំងទាំងស្នេហា ការងារ និងលុយកាក់ ងើបពីទុក្ខលំបាកហើយ

ប្រញាប់ឡើងអ្នកឆ្នាំទាំង ៣ ក្ដាប់ឱកាសនេះឱ្យបាន សំណាងហក់ចូលមក លុយកាក់ មាសប្រាក់ក៏កើនឡើង

យោបល់ទាំងអស់ (8)
មិត្ត1000325652
· 03-10
🆗👍
bandith jackie
· 01-30
បានចូលរួម
Hang Choeun
· 01-29
បានចូលរួម
កូដណែនាំ 91815366
· 01-20
😲😲
អូនតា លេខកូដ63230368
· 2024-12-02
👌👌👌
មិត្ត1000042124
· 2024-10-13
👍🙏💝
អូនតា លេខកូដ63230368
· 2024-08-15
🥺🥺🥺
098969769
· 2024-07-20
ok
- 1
ទៅកាន់