
Knongsrok
· 2024-06-19
សញ្ញា ៣ យ៉ាងដែលបង្ហាញថាកូនរបស់អ្នកនឹងក្លាយជាក្មេងមិនល្អពេលដែលធំឡើង
#ចំណេះដឹង# #អត្ថបទអប់រំ# #អប់រំ និងការងារ#
2719
ឪពុកម្តាយភាគច្រើនដោយសារតែមមារញឹកនឹងការងារពេកគឺមិនសូវមានពេលយកចិត្តទុកដាក់នឹងកូននោះទេ ជាពិសេសមិនបានផ្តោតលើអាកប្បកិរិយារបស់កូននោះឡើយ លុះពេលកូនធំឡើងក្លាយជាក្មេងចេះភូតភរមិនស្មោះត្រង់ទើបនឹកស្តាយក្រោយគឺវាហួសពេលហើយ។ ខាងក្រោមនេះជាសញ្ញា៣យ៉ាង ដែលអ្នកគួរតែសង្កេតឱ្យមែនទែន៖
១.ទម្លាប់នៃជម្លោះជាមួយឪពុកម្តាយ៖ ឪពុកម្តាយជាច្រើនស្រឡាញ់កូនរបស់ពួកគេខ្លាំងណាស់ ហើយមិនដែលបន្ទោសពេលកូនរបស់ពួកគេធ្វើខុសនោះទេ។ ប៉ុន្តែនេះនឹងនាំឱ្យកូនធំឡើងដោយបុគ្គលិកលក្ខណៈដែលមានចរិតរឹងរូស។ នៅពេលដែលឪពុកម្តាយមិនអាចបំពេញតម្រូវការរបស់ពួកគេបាន នោះកូនៗនឹងទាស់ទែងជាមួយឪពុកម្តាយ ហើយចាប់ផ្តើមមានចិត្តមិនស្មោះត្រង់។
២.ឪពុកម្តាយប្រៀនប្រដៅដោយវាយដំ៖ ឪពុកម្តាយដែលប្រើរំពាត់ វាយដំ និងជេរប្រមាថ គឺជាវិធីសាស្រ្តអប់រំរបស់មនុស្សជំនាន់មុន។ បើរាល់ពេលដែលកូនធ្វើខុស ឪពុកម្តាយមានទម្លាប់វាយកូនខ្លាំងពេក ពួកគេនឹងមានស្លាកស្នាមផ្លូវចិត្តខ្លាំងនៅពេលពួកគេធំឡើង។
៣.ជៀសវាងការទទួលខុសត្រូវ៖ កុមារជាច្រើនបដិសេធមិនទទួលស្គាល់កំហុសរបស់ពួកគេ ប្រសិនបើឪពុកម្តាយរបស់ពួកគេចូលចិត្តរិះគន់ និងបញ្ចេញកំហឹងលើពួកគេពេក។ ប្រសិនបើកុមារមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន មិនយូរមិនឆាប់ ពួកគេនឹងរស់នៅក្នុងជីវិតអាត្មានិយមបំផុត ដោយគ្រាន់តែខ្វល់ខ្វាយពីខ្លួនឯងប៉ុណ្ណោះ។ កុមារដែលចូលចិត្តគេចពីការទទួលខុសត្រូវ ហើយមិនហ៊ានទទួលស្គាល់នូវពាក្យសម្ដី និងសកម្មភាពរបស់ពួកគេ នឹងមានការពិបាកក្នុងការយល់ដឹងពីភាពកតញ្ញូតាធម៌នៅពេលពួកគេធំឡើង។ ដូច្នេះ បើអ្នកមិនចង់ឱ្យកូនរបស់អ្នកជាមនុស្សមិនសមហេតុផលទេ អ្នកគួរតែចេះអប់រំពួកគេឱ្យត្រឹមត្រូវតាំងពីក្មេងមកម្ល៉េះ ទើបពួកគេអាចអភិវឌ្ឍបានគ្រប់ជ្រុងជ្រោយ និងរស់នៅប្រកបដោយក្រមសីលធម៌ល្អបំផុត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
ឪពុកម្តាយជាគំរូដ៏ល្អបំផុតសម្រាប់កូន បើឪពុកម្តាយស្លូតបូតនិងចិត្តល្អ កូនរបស់ពួកគេនឹងមានពរជ័យនាពេលអនាគត

ឪពុកម្តាយ គួរតែទទួលស្គាល់ចំណង់ចំណូលចិត្តរបស់កូនតាំងពីតូច ដើម្បីជួយពួកគេអភិវឌ្ឍលើផ្លូវត្រូវ និងមានអនាគតភ្លឺស្វាង

ចង់ធ្វើជាអ្នកម្តាយល្អសម្រាប់កូន ត្រូវចេះបញ្ចូលពាក្យទាំងបីនេះទៅក្នុងការអប់រំ

មនុស្សស្រី៥ប្រភេទនេះ ទោះរៀបការប៉ុន្មានដងក៏នៅតែបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ដែរ

យោបល់ទាំងអស់ (7)
098969769
· 02-27
😍😍😍
ថា សុីថូ Tha Sitho កូដ12360619
· 02-21
😊😊😊
Anna HoកូដID51644557
· 02-10
😊
កូដណែនាំ 91815366
· 01-30
បានចូលរួម
កូដណែនាំ 91815366
· 2024-11-12
😲😲
My sreyno
· 2024-09-01
Ok
អូនតា លេខកូដ63230368
· 2024-08-04
👌👌👌
- 1
ទៅកាន់