Cambo-China

· 06-21

ក្រុមហ៊ុនចិន២ បានមកកម្ពុជាស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិត និងជ្រលក់ពណ៌ក្រណាត់

#ប្រទេសកម្ពុជា# #ក្រណាត់# #ក្រុមហ៊ុនចិន# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA#

4314

គណៈប្រតិភូក្រុមហ៊ុនចិន បានធ្វើដំណើរទស្សនៈកិច្ចមកកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទាញវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់ និងបញ្ជាក់យ៉ាងច្បាស់ថា នឹងមកបន្ដាក់ទុនវិនិយោគនៅកម្ពុជា ក៏ដូចជាការធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន នាពេលអនាគត។ នេះបើតាមអត្ថន័យនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូក្រុមហ៊ុនចិន ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា នាខែមិថុនានេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ក៏បានជម្រាបដល់គណៈប្រតិភូក្រុមហ៊ុនទាំងពីរ អំពីរបបនៃការលើកទឹកចិត្តប្រកបដោយភាពអំណោយផល និងអនុគ្រោះបំផុតរបស់រដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ចំពោះសកម្មភាពវិនិយោគ និងវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចបានកំណត់ក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕ 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស