
Knongsrok
· 2024-06-22
ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតឡើយ តែចុងក្រោយ ជីវិតនេះវាក៏គ្មានន័យ ប្រសិនបើយើងមិនអាចរកបានមនុស្សម្នាក់កាន់ដៃរួមដំណើរជីវិត
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
3503
មនុស្សភាគច្រើនក្នុងបច្ចុប្បន្ននេះ ជាពិសេសស្រីៗ សឹងតែថាលែងត្រូវការស្នេហា ក៏លែងចង់បានដៃគូជីវិតដែរ ព្រោះតែខ្លាចការឈឺចាប់ ហើយគិតថា ការរស់នៅម្នាក់ឯងវាមានក្ដីសុខ មានសេរីភាពជាង ការដែលមានមនុស្សនៅក្បែរ តែមិនយល់ពីគ្នា ទើបសុខចិត្តនៅម្នាក់ឯង ហើយគិតថា ស្នេហាមិនមែនជារឿងសំខាន់ក្នុងជីវិតនោះឡើយ។
តែយ៉ាងណាក៏ដោយ ស្នេហាវាអាចនឹងមិនមានន័យ ប៉ុន្តែជីវិតរបស់អ្នកក៏គ្មានន័យពិតប្រាកដ ប្រសិនបើអ្នកត្រូវរស់នៅតែម្នាក់ឯងមួយជីវិត មិនអាចរកបានមនុស្សម្នាក់មកនៅក្បែរ មើលថែ និងយកចិត្តទុកដាក់ទៅថ្ងៃមុខ។
អត្ថន័យនេះជីវិត បន្ទាប់ពីមានគ្រួសារល្អ មានការងារនឹងន គឺអាចរកបានមនុស្សម្នាក់ ដែលអាចមើលថែគ្នាពេញមួយជីវិត ពេលដែលជីវិតជួបទុក្ខ ជួបញ្ហា ការលំបាក នឹងមានមនុស្សដែលអាចឱ្យយើងចែករំលែកគ្នា ... ពេលជីវិតបានសុខ មានរឿងល្អៗ ក៏មានមនុស្សម្នាក់ដែលអាចឱ្យយើងបូកគុណក្ដីសុខបញ្ជុលគ្នា នេះហើយ ទើបជាសុភមង្គលនៃជីវិតពិតប្រាកដ។
- ពេលខ្លះ យើងគ្រាន់តែចង់បានមនុស្សម្នាក់ដែល យល់ពីចិត្តរបស់យល់ច្បាស់ ដោយយើងមិនបាច់និយាយ!
- មនុស្សម្នាក់ដែលអាចនៅក្បែរគ្រប់ពេលដែលយើងត្រូវការ មិនថាស្ថិតក្នុងស្ថានភាពបែបណា គឺគេជាមនុស្សដំបូង ដែលបង្ហាញមុខនៅចំពោះមុខយើង មិនទុកយើងចោល!
- មានមនុស្សម្នាក់ដែលអាចជូនយើងទៅញុំាអីឆ្ងាញ់ៗ មិនបាច់ហាយសូទេ ត្រឹមកន្លែងធម្មតាៗ ក៏មានក្ដីសុខ!
- មានមនុស្សកំដរយើងទៅដើរលេងកន្លែងដែលយើងចង់ទៅ បង្កើតស្នាមញញឹម និងការចងចាំ អនុស្សាវរីយ៍ល្អៗជាមួយគ្នា!
ជីវិតនេះ វាគ្មានអ្វីដែលធ្វើឱ្យយើងមានក្ដីសុខ និងសុភមង្គល ជាងការដែលយើងបាននៅក្បែរមនុស្សដែលយើងស្រឡាញ់នោះឡើយ។ ការដែលយើងអាចរកបានមនុស្សម្នាក់ដែលយល់ពីយើងច្បាស់ នៅក្បែរយើងគ្រប់ពេល យកចិត្តទុកដាក់ និងតែងតែព្រួយបារម្ភពីយើង ពេលវេលាទាំងនេះហើយ ដែលធ្វើឱ្យយើងមានអារម្មណ៍ថា ជីវិតនេះពិតជាពេញលេញល្អណាស់ មានភាពកក់ក្ដៅខ្លាំងបំផុត៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
៦ យ៉ាងមានតម្លៃបំផុតនៅលើលោកនេះ ដូច្នេះ គ្រប់គ្នាត្រូវតែចេះថែរក្សាឱ្យបានល្អ កុំឱ្យបណ្ដោយឱ្យបាត់បង់ឱ្យសោះ

បម្រាម ៤ យ៉ាង ដែលអ្នកមិនគួរប្រព្រឹត្តក្រោយវ័យកណ្តាល ដើម្បីជៀសវាងការរស់នៅយ៉ាងវេទនា

ក្នុងមួយឆាកជីវិតនេះ បើអ្នកអាចសម្រេចបាននូវរឿង ៣ យ៉ាងនេះបានដើម្បីខ្លួនឯង គឺស្កប់ស្កល់ហើយ

បើអ្នក តែងតែមាន«សំណាងអាក្រក់» ចូរព្យាយាមធ្វើរឿងទាំង ៥ នេះ នោះសំណាងល្អនឹងមកដល់

យោបល់ទាំងអស់ (0)