BBR

· 06-24

កិច្ចប្រជុំរបស់អ្នកអានសៀវភៅ《លោក Xi Jinping ៖អភិបាលកិច្ចរបស់ចិន》បានបើកធ្វើនៅក្រុងឌូសានបេនៃប្រទេសតាហ្ស៊ីគីស្ថាន

#មជ្ឈដ្ឋាន# #អាជីវកម្ម# #តាហ្ស៊ី# #សង្គម# #អភិបាលកិច្ច# #Jinping# #គីស្ថាន#

16735

កាលពីថ្ងៃទី២២ខែមិថុនាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំរបស់អ្នកអានសៀវភៅ《លោក Xi Jinping៖ អភិបាលកិច្ចរបស់ចិន》បានរៀបចំធ្វើដោយជោគជ័យនៅក្រុងឌូសានបេ រដ្ឋធានីតាហ្ស៊ីគីស្ថាន ។ តំណាងនៃមជ្ឈដ្ឋាននានារបស់ចិននិងតាហ្ស៊ីគីស្ថានដូចជាមជ្ឈដ្ឋាននយោបាយ មជ្ឈដ្ឋានចំណេះដឹងឯកទេសនិងមជ្ឈដ្ឋានបោះពុម្ពផ្សាយជាដើមសរុបជាង១៥០នាក់បានចូលរួមសកម្មភាពនេះ ។

ភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំនេះបានថ្លែងថា ក្រោមការដឹកនាំរបស់លោក Xi Jinping ប្រធានរដ្ឋចិន បទពិសោធន៍ដ៏ជោគជ័យនិងសមិទ្ធផលដ៏លេចធ្លោដែលប្រទេសចិនទទួលបានក្នុងវិស័យអភិបាលកិច្ចមានតម្លៃផ្តល់បទពិសោធន៍គួរឱ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយយកទៅសិក្សារៀនសូត្រ ។ ចិនផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល ពោលគឺ សន្តិភាព អភិវឌ្ឍន៍ សមភាព យុត្តិធម៌ ប្រជាធិបតេយ្យនិងសេរីភាព ដែលបានដើរតួនាទីវិជ្ជមានក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ អនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមសកលចំនួនបី រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ជំរុញការរួមបញ្ចូលគ្នានៃអរិយធម៌ប៉ែកខាងកើតនិងខាងលិច ក៏ដូចជាជំរុញវិបុលភាពនិងស្ថិរភាពនៃពិភពលោក ៕(ប្រភព៖ CRI Online)



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស