Cambo-China

· 06-27

ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន

#បច្ចេកទេស# #សង្គម# #ប្រតិភូកម្ពុជា# #ព័ត៌មានសង្គម# #ពិព័រណ៍# #សាធារណរដ្ឋប្រជាមានិតចិន# #CAMBO-CHINA#

3669

ឯកឧត្តម សុខ ដារិទ្ធិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជា អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ដើម្បីត្រៀមលក្ខណៈរៀបចំ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ ឆ្នាំ២០២៤ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក LI An អគ្គនាយករង នៃនាយកដ្ឋានកិច្ចការអាស៊ាន ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ WEI Zhaohui អគ្គលេខាធិការ នៃលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកិច្ចការពិព័រណ៍និងវិនិយោគ នៃប្រទេសចិន និងអាស៊ាន ស្ថានឯកអគ្គកុងស៊ុល និងស្ថានតំណាងពាណិជ្ជកម្មរបស់ប្រទេសជាសមាជិកអាស៊ានប្រចាំនៅទីក្រុងណាននីង ជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីតាមដានពីវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងការចាប់ឆ្នោតជ្រើសរើសទីតាំង សម្រាប់សាងសង់ពន្លាជាតិទីក្រុងស្រស់ប្រិមប្រិយរបស់ប្រទេសចិន-អាស៊ាន ហើយជាលទ្ធផលកម្ពុជា ចាប់ឆ្នោតបានឡូតិ៍លេខ១០ សម្រាប់រៀបចំពន្លាជាតិកម្ពុជា ដែលមានទំហំ១៦០ ម៉ែត្រការ៉េ នៅតំបន់ Zone-B នៃមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតអន្តរជាតិទីក្រុងណាននីង ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស

ក្វាងស៊ីមានការប្រមូលផលផ្លែក្រូចផ្អែមច្រើនហើយក្លិននៃ"ផលិតផលក្វាងស៊ី"ដែលមានគុណភាព ខ្ពស់បានសាយភាយដល់តំបន់អាស៊ីអាគ្នេយ៍

ពិព័រណ៍ទំនិញនាំចេញនាំចូលចិនលើកទី ១៣៥ នឹងប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ៥ ខែឧសភា

ពាណិជ្ជកររាប់ពាន់នាក់ប្រមូលផ្តុំគ្នាដើម្បីចែករំលែកឱកាសអាជីវកម្ម លទ្ធផលដ៏អស្ចារ្យនៃពិព័រណ៍ទំនិញ នាំចេញនាំចូលចិនបានធ្វើជាសាក្សីចំពោះការអភិវឌ្ឍន៍ស្ថិរភាពនៃពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិន

ការរាប់ថយក្រោយនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ ហើយ រថភ្លើង "China-Europe Express-CIIE" មកដល់ទីក្រុងសៀងហៃដែលផ្ទុកពេញដោយទំនិញពិព័រណ៍