
Cambo-China
· 2024-07-06
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
#ឯកអគ្គរដ្ឋទូតចិន# #លោក Wang Wenbin# #ប្រទេសកម្ពុជា# #ការឡើងតំណែង# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2279
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមកដល់រាជធានីភ្នំពេញហើយ កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីចូលកាន់តំណែងថ្មី ដោយមានការចាំទទួលស្វាគមន៍ពីសំណាក់មន្ត្រីក្រសួងការបរទេសកម្ពុជា អ្នកការទូតមកពីស្ថានទូតនៅកម្ពុជា និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម Wang Wenbin ក៏បានថ្លែងសុន្ទរកថាខ្លីមួយនៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានអត្ថន័យបែបនេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះមិត្តអ្នកសារព័ត៌មានទាំងអស់ចំពោះការយកចិត្តទុកដាក់ ចំពោះចំណងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ ខ្ញុំពិតជារីករាយណាស់ ដែលបានមកប្រទេសកម្ពុជា ហើយខ្ញុំក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានមើលឃើញថា កម្ពុជាជាប្រទេសដែលពោរពេញដោយសក្តានុពល នៃការអភិវឌ្ឍ ដែលនឹងអាចផ្តល់នូវអនាគតត្រចះត្រចង់ សម្រាប់ប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានប្តេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងឥតឈប់ឈរ សហការពេញទំហឹងជាមួយភាគីកម្ពុជា ដើម្បីបន្តមរតកចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបន្តអនុវត្តកុងសង់ស៊ីលសំខាន់ៗ ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរសម្រេចបានកន្លងមក ដើម្បីកសាងសហគមន៍ជោគវាសនារួម ក្នុងយុគសម័យថ្មី សម្រេចសមិទ្ធផលប្រកបដោយផ្លែផ្កា ផ្តល់ផលប្រយោជន៍កាន់តែច្រើន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ប្រៀបដូចសម្តេចតាព្រះបរមរតនកោដ្ឋ ធ្លាប់បានប្រៀបប្រដូចមិត្តភាពកម្ពុជា-ចិន ទៅនឹង "ផ្កាដែលមិនចេះរីងស្ងួត"។ ជារួមមិត្តភាពកម្ពុជា-ចិន បានចាក់ឫសយ៉ាងជ្រៅនៅក្នុងបេះដូងនៃប្រជាជនប្រទេសទាំងពីរ ហើយមិត្តភាពដែកថែបកម្ពុជា-ចិន ក៏បានក្លាយជាគំរូសម្រាប់អន្តរជាតិផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន

ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា

【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង

គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា

ការណែនាំពិសេស
ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ

ជីវិតរបស់អ្នកបើបានជួបនឹងមនុស្ស៥ប្រភេទនេះ អាចជួយកែប្រែវាសនារបស់អ្នកឱ្យល្អបាន

ពន្លឺសំណាងចែងចាំង ម្ចាស់ឆ្នាំទាំង ៣ រាសីអណ្ដែត យីអ៊ុនឡើងខ្ពស់រហូតដល់ចុងឆ្នាំ

ជាន់ចំជង្រុកទ្រព្យ! ម្ចាស់ឆ្នាំទាំង ៣ បន្ទាប់ពីថ្ងៃនេះទៅ លាភសំណាងចូលមកបន្តកន្ទុយគ្នា

យោបល់ទាំងអស់ (4)
Baek Seung Jo
· 2024-08-05
😯
លេខកូដ 64181648
· 2024-07-06
🙏🙏🙏🙏
អូនតា លេខកូដ63230368
· 2024-07-06
🙏🙏🙏
- 1
ទៅកាន់