
Knongsrok
· 2024-07-08
មានពួកម៉ាកឆ្កួតឡប់មិនល្អត្រង់ណា? ទៅដល់ណាផ្អើលគេដល់ហ្នឹង
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ទំនាក់ទំនងមិត្តភាព#
1542
ចាស់ៗភាគច្រើន គាត់អត់ចូលចិត្តក្មេងៗពពាក់ពពូននោះឡើយ ជាពិសេសគឺ ចេះតែហាមប្រាមកូនចៅ កុំឱ្យទៅលេងឡេះឡោះ រាប់អានមិត្តភក្តិពពាក់ពពូន ដើរផ្លូវមិនល្អ នាំឱ្យញាតិស្តីថា។ វាពិតជាត្រូវណាស់ ឪពុកម្ដាយគ្រប់រូប តែងតែបារម្ភ គិតពីកូនៗគ្រប់ដង្ហើមចេញចូល ហើយក៏តែងតែបារម្ភ កូនៗរាប់អានមិត្តភក្តិមិនល្អនេះឯង។ ម្ដាយឪពុកណាក៏ដូចគ្នាដែរ គឺតែងតែបែបហ្នឹង ព្រោះទំនាក់ទំនងកូនៗ គឺសំខាន់ណាស់ ព្រោះមានពួកម៉ាក់ មិត្តភក្តិខ្លះ នាំឱ្យខូច ដើរផ្លុវមិនល្អក៏មាន។
តែយ៉ាងណាមិញ មិត្តមែនមិត្តសុទ្ធតែមិនល្អនោះឡើយ ជាពិសេសគឺ មិត្តភក្តិឆ្កួតឡប់ លេងសើចច្រើននេះឯង មិនមែនគ្រប់មនុស្សពូកែលេងសើច សុទ្ធតែមិនល្អ មិនចេះគិតនោះទេ មនុស្សដែលលេងសើចនេះ ច្រើនតែជាមនុស្សស្មោះត្រង់ គឺត្រង់ទៅត្រង់មក មិនមានពុតត្បុត លាក់បាំងទេ ចរិតគេបែបណា គឺបញ្ចេញមកបែបហ្នឹងទាំងដុលតែម្ដង។
ការរាប់អានមិត្ត បើរាប់អានមនុស្សល្អត្រឹមត្រូវ ច្បាស់លាស់ខ្លាំងពេក អាចនឹងពិបាកនឹងមានសេរីភាពក្នុងការដើរលេងក្នុងភាពជាមិត្តណាស់។ មិត្តខ្លះចេញចរិតមកដូចព្រះនាង ដូចអង្គម្ចាស់ ដើរជាមួយយើងអ្នកលេងច្រើន ម៉េចនឹងត្រូវគ្នា បើយើងជាមនុស្សសាមញ្ញ មនុស្សចូលចិត្តលេងស្មើភាពគ្នា។ អ៊ីចឹងហើយ ការរាប់អានមិត្ត ចូររាប់អ្នកណាដែលមានចរិតធម្មតា មនុស្សដែលចូលចិត្តលេងសើច មានទឹកចិត្ត មិនចេះប្រកែប្រកាន់ ទើបដើរជាមួយគ្នា លេងជាមួយគ្នាបានយូរ។
មនុស្សខ្លះល្អតែរូបរាងខាងក្រៅ សម្ដីល្អពីរោះ តែពុតត្បុត ពិសពុល ខ្សែលើ មិនស្រួល ដើរជាមួយយើងមិនចង់នឹងចេញលុយទៀត។ ថាមិនចង់និយាយរឿងលុយ ក្នុងទំនាក់ទំនងមិត្តភាពទេ តែមនុស្សខ្លះ កាន់តែរាប់អាន គឺកាន់តែខាតបង់ មកចាំតែតោង ស៊ីពែតែប៉ុណ្ណេាះ នៅនឹងមុខយើងផ្សេង ក្រោយខ្នងយើងផ្សឹង មិនគួរឱ្យរាប់អានឡើយ។ អ៊ីចឹងហើយ រាប់អានមនុស្សធម្មតា ប្រហាក់ប្រហែលគ្នា មនុស្សស្មោះត្រង់ មនុស្សមានទឹកចិត្ត ទើបល្អ ទៅណាមកណា ដើរជាមួយគ្នាចុះ មិនពិបាកចាំរៀបឫកពារ ដើរជាមួយអ្នកអភិជន៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
៣យ៉ាងដែលអ្នកមិនគួរនិយាយលេងសើចជាដាច់ខាត បើមិនចង់បាត់បង់គ្រប់យ៉ាង

មនុស្សដែលនិយាយពាក្យទាំង៣នេះជាញឹកញាប់ មិនគួរសេពគប់ជាមួយទេ បើអាចត្រូវកាត់ផ្តាច់ទំនាក់ទំនងចោល

នៅអាយុ 50 ឆ្នាំត្រូវចាំថា “រក្សាទ្វារគ្រួសារ” ដាច់ខាតកុំឱ្យមនុស្ស ៣ ប្រភេទមកលេង

មនុស្សស្រី៤ប្រភេទដែលសម្រស់មិនសូវបាន តែអាចជួយឱ្យបុរសមានជីវិតរុងរឿង

យោបល់ទាំងអស់ (4)
Anna HoកូដID51644557
· 03-04
😘
កូដណែនាំ 91815366
· 03-03
🤣🤣
098969769
· 02-21
😍😍😍😍
អូនតា លេខកូដ63230368
· 2024-10-21
👍👍👍
- 1
ទៅកាន់