
TNAOT News
· 2024-07-10
ឯកឧត្តម គួច ចំរើន ចូលរួមគោរពវិញ្ញាណក្ខន្ធសពក្មេងស្រីរងគ្រោះ៣នាក់ ក្នុងហេតុការណ៍លង់ទឹក នៅក្រុងតាខ្មៅ
#ហេតុការណ៍លង់ទឹក# #សង្គម# #ឯកឧត្តម គួច ចំរើន# #DEVELOPING NEWS# #ព័ត៌មានសង្គម# #រំលែកទុក្ខ#
5769
អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន និងសហការី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពក្មេងស្រីទាំង៣ ដែលបានប្រារព្ធធ្វើបុណ្យ នៅវត្តទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តម គួច ចំរើន បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីអាណិតអាសូរ ជាមួយគ្រួសារសពដែលបានបាត់បត់កូនស្រីជាទីស្រឡាញ់ ក្នុងហេតុការណ៍លង់ទឹក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ជាមួយគ្នានេះ ឯកឧត្ដម ក៏បាននាំយកថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ឧបត្ថម្ភ១គ្រួសារ ៣លានរៀលផងដែរ។
គួរឱ្យដឹងដែរថា ក្រោយពីទទួលបានព័ត៌មានភ្លាម អំពីករណីបាត់ក្មេងស្រីចំនួន៣នាក់ នាយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង៨ និង៥០នាទី ឯកឧត្តម គួច ចំរើន បានចុះទៅដល់ទីតាំងក្មេងស្រី៣នាក់លង់ទឹក ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចាត់ចែងកងកម្លាំងរាវរកសពក្មេងស្រីរងគ្រោះ។
តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨ និង ៣០នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន០៣នាក់ បានដើរចេញពីក្នុង បុរី រណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លុះដល់វេលាម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង០៣នាក់នោះមករកហូបបាយដូចសព្វដង ក្រុមគ្រួសារក៏ស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថា ក្មេងៗលង់ទឹកតែម្តង៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ
ទស្សន៍ទាយជោគជតារាសី លាភសំណាង អាជីពការងារ និងស្នេហារបស់ម្ចាស់ឆ្នាំទាំង ៣ ក្នុងឆមាសទី ២ នៃឆ្នាំ ២០២៤
៥ខែជាប់គ្នា! ចាប់ពីខែនេះរហូតដល់ខែតុលា អ្នកឆ្នាំទាំង ៣ កាន់តែមានភាពចម្រុងចម្រើន រុងរឿង ស្នេហា ការស្រឡាញ់កាន់តែអំណោយផល
ក្នុងគ្រួសារ បើអាចសូម «ជៀសវាងការប្រព្រឹត្ត៣យ៉ាងនេះ» ដើម្បីមានសុភមង្គល វិបុលភាពក្នុងគ្រួសារ និងសុភមង្គលយូរអង្វែង
យោបល់ទាំងអស់ (0)