BBR

· 07-10

វេទិកាអរិយធម៌ពិភពលោកNishanលើកទី១០បើកធ្វើនៅទីក្រុងQufuខេត្តShandong

#ព័ត៌មាន# #Shandong# #វេទិកាអរិយធម៌ពិភពលោក# #ព័ត៍មានអន្តរជាតិ#

16510

 ព្រឹកថ្ងៃទី១០ខែកក្កដា វេទិកាអរិយធម៌ពិភពលោកNishanលើកទី១០បានបើកធ្វើនៅតំបន់Nishanទីក្រុងQufuខេត្តShandongប្រទេសចិន។ វេទិកានេះធ្វើឡើងក្នុងគោលបំណងជំរុញវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិនឱ្យមានការផ្លាស់ប្តូរប្រកបដោយការបង្កើតថ្មីនិងមានការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី ហើយនិងជំរុញអរិយធម៌របស់មនុស្សជាតិឱ្យវិវឌ្ឍទៅមុខជាបន្តបន្ទាប់ក្នុងដំណើរការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាកាន់តែស៊ីជម្រៅ។ ភ្ញៀវកិត្តិយសដែលមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានជួបជុំគ្នានៅស្រុកកំណើតរបស់ខុងជឺ ដើម្បីពិភាក្សាអំពីវប្បធម៌ប្រពៃណីនិងអរិយធម៌ទំនើប ព្រមទាំងបញ្ចេញ"សំឡេងNishan"ដើម្បីរួមចំណែកជាកម្រិះប្រាជ្ញានិងកម្លាំងសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល ការផ្សាព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ ក៏ដូចជាការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិផងដែរ៕(ប្រភព៖ CRI Online)

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស