
Knongsrok
· 2024-07-18
៣ យ៉ាងនេះ ស្ត្រីទាមទារកាន់តែច្រើន បុរសនឹងស្រលាញ់នាងកាន់តែខ្លាំងដូចគ្នា
#ចំណេះដឹង# #ទំនាក់ទំនងស្នេហា# #ស្នេហា#
1857
ក្នុងអាពាហ៍ពិពាហ៍ បន្ថែមពីលើការជឿទុកចិត្ត ការគោរពនឹងជួយស្ត្រីមានសំឡេងផ្ទាល់ខ្លួនដើម្បីការពារខ្លួន ក៏ដូចជារក្សាសុភមង្គលគ្រួសារ។ ក្នុងនោះក៏មានគន្លឹះសម្រាប់មនុស្សស្រីដើម្បីចងចិត្តប្តីអោយស្រលាញ់នាងកាន់តែខ្លាំងផងដែរ ពោលគឺត្រូវចេះទាមទារនូវរឿងទាំង៣នេះ បើនាងទាមទារកាន់តែខ្លាំង ប្តីនឹងស្រលាញ់នាងរហូតបាត់មុខមិនបាន៖
១.សុំការថ្នាក់ថ្នម៖ បុរសបានសារភាពថាពួកគេចង់ឱ្យស្ត្រីសុំការថ្នាក់ថ្នមយ៉ាងសកម្ម ពីព្រោះវានឹងបង្កើតជីវិតផ្លូវភេទថ្មី និងកាន់តែទាក់ទាញ។ ប្រពន្ធជាច្រើនក៏ចង់ផ្តួចផ្តើមគំនិតដែរ ប៉ុន្តែនៅតែស្ទាក់ស្ទើរ ប៉ុន្តែនេះជាទស្សនៈខុសឆ្គងខ្លាំងណាស់ ព្រោះការស្ទាក់ស្ទើររបស់អ្នកនឹងធ្វើឱ្យបុរសលែងចាប់អារម្មណ៍ និងធុញទ្រាន់ចំពោះអ្នកបន្តិចម្តងៗ។ ជំនួសឱ្យការស្ទាក់ស្ទើរ និងងឿងឆ្ងល់ ស្ត្រីគួរតែប្រែក្លាយការស្រលាញ់គ្នាទៅជាគ្រាដ៏រីករាយ បង្ហាញនូវភាពក្លាហានក្នុងការសុំនូវតម្រូវការ និងតាមអារម្មណ៍របស់ពួកគេ។
២.សុំការសរសើរ៖ មនុស្សស្រីតែងតែខឹងថាហេតុអ្វីបានជាប្តីលែងសរសើរគេដូចកាលនៅស្រលាញ់គ្នាទៀត។ ពេលរៀបការគឺមានតែជម្លោះរឿងលុយកាក់ ទំនាក់ទំនង និងបញ្ហាផ្សេងទៀតជាច្រើន។ ដូច្នេះស្ត្រីគួរមានភាពសកម្មជាងនេះ អ្នកអាចសុំប្តីអ្នកឱ្យសរសើរអ្នកជារៀងរាល់ថ្ងៃ។ គ្មានអ្វីខ្មាស់អៀនទេ នៅពេលអ្នកទិញរ៉ូបថ្មី ហើយតុបតែងខ្លួនស្អាត គ្រាន់តែសួរប្តីអ្នកថាតើថ្ងៃនេះអ្នកស្អាតឬទេ អ្វីបែបហ្នឹង។ នៅពេលនោះ ធានាថាស្វាមីរបស់អ្នកនឹងមានអារម្មណ៍ភ្ញាក់ផ្អើល យល់ថាអ្នកគួរឱ្យស្រលាញ់ភ្លាម។ គាត់នឹងបង្កើតទម្លាប់សរសើរប្រពន្ធគាត់ជារៀងរាល់ថ្ងៃ ដោយហេតុនេះធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់គាត់កាន់តែរឹងមាំ។
៣.ទាមទារការគោរព៖ ក្នុងអាពាហ៍ពិពាហ៍ បន្ថែមពីលើការជឿទុកចិត្ត ការគោរពនឹងជួយស្ត្រីមានសំឡេងផ្ទាល់ខ្លួនដើម្បីការពារខ្លួន ក៏ដូចជារក្សាសុភមង្គលគ្រួសារ។ បុរសទាំងអស់ចូលចិត្តស្ត្រីដែលអាចមើលឃើញតម្លៃខ្លួនឯង ដូច្នេះសូមបង្ហាញបុរសថាយើងត្រូវការការគោរពពីគាត់ឱ្យដូចទៅនឹងការគោរពដែលអ្នកផ្តល់គាត់ អ្វីៗគ្រប់យ៉ាងនៅក្នុងទំនាក់ទំនងត្រូវតែស្មើភាព មានទៅមានមក។ អ្នកក៏ត្រូវចេះស្នើគាត់ឱ្យជួយធ្វើការងារផ្ទះ អ្នកត្រូវការប្តីរបស់អ្នកដើម្បីជួយមើលថែកូន អ្នកត្រូវមានសម្លេងនៅក្នុងការសម្រេចចិត្តគ្រួសារទាំងអស់។ សូមឲ្យគាត់យល់ថា អាពាហ៍ពិពាហ៍អាចមាននិរន្តរភាព និងជោគជ័យបានលុះត្រាតែប្ដីប្រពន្ធធ្វើការជាមួយគ្នា ជួយគ្នាទៅវិញទៅមកទើបអាចសម្រេចចេញនូវផ្លែផ្កា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ

Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer

ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

ការណែនាំពិសេស
តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង

មនុស្សស្រី៥ប្រភេទនេះ ទោះរៀបការប៉ុន្មានដងក៏នៅតែបរាជ័យក្នុងជីវិតអាពាហ៍ពិពាហ៍ដែរ

គុណសម្បត្តិ៤យ៉ាងរបស់ស្ត្រីដែលបុរសស្រឡាញ់ គោរព និងចង់រៀបការជាមួយបំផុត

រៀបការជាមួយមនុស្សស្រីដែលមានចរិតទាំងនេះ បុរសអាចទទួលបានទ្រព្យសម្បត្តិដ៏មានតម្លៃ

យោបល់ទាំងអស់ (2)
HeAmsolo
· 2024-12-28
😍😍😍
អូនតា លេខកូដ63230368
· 2024-11-18
👍👍👍
- 1
ទៅកាន់