TNAOT News

· 2024-07-19

មនុស្សម្នាក់​រង​របួស ​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះរោងចក្រ​ថាមពល​ជីវម៉ាស នៅ​ប្រទេសជប៉ុន

#ប្រទេសជប៉ុន# #NEW NEWS# #​ឧបទ្ទវហេតុ​ផ្ទុះរោងចក្រ​# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ# #មនុស្សម្នាក់​រង​របួស#

6402

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានឲ្យដឹងថា បុរសម្នាក់បានរងរបួសបន្ទាប់ពីការផ្ទុះមួយត្រូវបានគេរាយការណ៍នៅរោងចក្រថាមពលជីវម៉ាសនៅ Ishikari, ហុកកៃដូ កាលពីព្រឹកថ្ងៃសុក្រ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រទេសជប៉ុន បានឱ្យដឹងថាបុគ្គលិកម្នាក់មកពីរោងចក្រថាមពលបានទូរស័ព្ទហៅសេវាសង្គ្រោះបន្ទាន់។ ដោយមាន​សេចក្តីរាយការណ៍​ពី​សាក្សី​ម្នាក់​ដែល​បាន​ឃើញហេតុការណ៍ បានឱ្យដឹងថា​ផ្នែក​នៃដំបូលរចនាសម្ព័ន្ធរោងចក្របានហោះ​ទៅលើ​មេឃ។ ​បុគ្គលិកដែលរងរបួសរលាកដៃ សន្លប់មិនដឹងខ្លួន អំឡុងពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្នុងឧបទ្ទវហេតុនេះដែរ អ្នកពន្លត់អគ្គីភ័យក៏អន្តរាគមន៍នៅកន្លែងដែលផ្នែកខ្លះនៃរចនាសម្ព័ន្ធត្រូវបានខូចខាត។ ជាមួយគ្នានោះ វីដេអូពី NTV បង្ហាញពីរចនាសម្ព័ន្ធបាក់រលំមួយផ្នែក ខណៈពេលដែលកម្មករធ្វើការស្ទង់មើលការខូចខាត៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស