
TNAOT News
· 2024-07-22
ករណីអគ្គិភ័យឆាបឆេះបង្គោលភ្លើងត្រង់ស្វូរយ៉ាងសន្ធោសន្ធៅរាលដាលដល់រទេះលក់ចាបហួយ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ និងប្រជាជនដែលរស់នៅទីនោះ
#NEW NEWS# #ខេត្តព្រះសីហនុ# #សង្គម# #ព័ត៌មានសង្គម# #អគ្គិភ័យឆាបឆេះបង្គោលភ្លើង#
3748
ករណីអគ្គិភ័យឆាបឆេះបង្គោលភ្លើងត្រង់ស្វូររាលដាលដល់រទេះលក់ចាបហួយ កាលពីម្សិលមិញ មានទីតាំងស្ថិតនៅក្នុងចំនុចក្រុម១៧ ភូមិ៤ សង្កាត់ លេខ៤ ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ ម្ចាស់រងគ្រោះឈ្មោះ អៀ មុំរឿន ភេទ ស្រី អាយុ ៤៨ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ។
ចំពោះករណីខាងលើនេះបណ្តាលឲ្យរងការខូចខាតរួមមាន ឆេះរទេះលក់ចាបហួយចំនួន០១ និងម៉ូតូហុងដាអាសង់សេរីឆ្នាំ២០១០ ចំនួន ០១គ្រឿង, ម៉ូតូនិចសេរីឆ្នាំ២០១១ ចំនួន ០១គ្រឿង ព្រមទាំងសម្ភារះប្រើប្រាស់មួយចំនួននិងថវិកាប្រហែលមួយលានរៀល។ មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះកើតឡើងមន្ត្រីជំនាញកំពុងបន្តការស្រាវជ្រាវ។ ក្នុងហេតុការណ៍នេះដែរ ពុំមានមនុស្សស្លាប់ និងរងរបួសនោះទេ ។
ករណីអគ្គិភ័យខាងលើកម្លាំងជំរាញបង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនិង ១២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្តផងដែរ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)