
TNAOT News
· 2024-07-22
រយៈពេលជាង២០ឆ្នាំមកនេះ កូនក្រពើភ្នំញាស់ជាលក្ខណៈធម្មជាតិមានជាង២០០ក្បាល ក្នុងនោះជួរភ្នំក្រវាញមានវត្តមានក្រពើភ្នំច្រើនជាងគេ
#តំបន់ជួរភ្នំក្រវាញ# #NEW NEWS# #ក្រពើភ្នំ# #សង្គម# #ព័ត៌មានសង្គម#
3556
ចាប់តាំងតែពីឆ្នាំ២០០២មក អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ(FFI) បានតាមដាន និងសិក្សាស្រាវជ្រាវ រហូតមកដល់បច្ចុប្បន្ននេះគេបានរកឃើញពងក្រពើភ្នំ ដែលញាស់ជាកូនលក្ខណៈបែបធម្មជាតិមានចំនួន២៣៦ក្បាល ក្នុងនេះកូនក្រពើភ្នំ ដែលធ្វើការបង្កាត់ចាប់តាំងតែពីឆ្នាំ២០១១មក ញាស់បានចំនួនសរុប៤៨៤ក្បាល។
លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានប្រាប់ថាតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជាគឺមានវត្តមាន សត្វក្រពើភ្នំច្រើនជាងគេក្នុងចំណោមកន្លែងដទៃទៀត ដូចជាទំបន់ទន្លេស្រែពក ខេត្តមណ្ឌលគិរីជាដើម។
លោកបានប្រាប់ថា ជាង២០ឆ្នាំមកនេះពោលគឺចាប់តាំងតែពីឆ្នាំ២០០២រហូតមកដល់បច្ចុប្បន្នក្នុងការតាមដានពី សំបុកកូនក្រពើភ្នំគេបានរកឃើញមានកូនក្រពើភ្នំញាស់តាមលក្ខណៈធម្មជាតិ សរុបចំនួន២៣៦ក្បាល។ ក្រៅពីនេះសម្រាប់អង្គការសត្វព្រៃ និងរុក្ខជាតិមានស្ថានីយបង្កាត់កូនក្រពើភ្នំនៅសួនសត្វភ្នំតាម៉ៅ ចាប់តាំងតែពីឆ្នាំ២០១១មក ដល់ពេលបច្ចុប្បន្នបានធ្វើការបង្កាត់កូនក្រពើញាស់បានសរុបចំនួន៤៨៤ក្បាល និងក្នុងចំណោមកូនក្រពើទាំងនេះ ក៏បានលែងក្នុងជម្រកធម្មជាតិបាន១៩៦ក្បាលនៅតំបន់ជួរភ្នំក្រវាញនេះផងដែរ។ សម្រាប់ទីតាំងដែលលែងកូនក្រពើភ្នំគឺជាតំបន់ដាច់ស្រយាលខ្លាំងដែលកម្រមានអ្នកណាទៅដល់ណាស់។
សូមបញ្ជាក់ដែរថា ប្រទេសកម្ពុជា គឺជាប្រទេសដែលសំបូរក្រពើភ្នំច្រើនជាងគេនៅលើពិភពលោក។ ក្នុងពិភពលោកក្រពើភ្នំត្រូវបានប៉ាន់ស្មានថាមានចំនួនជាង ១០០០ ក្បាលប៉ុណ្ណោះ ក្នុងនោះប្រទេសកម្ពុជា មានក្រពើភ្នំជាង ៣០០ក្បាលផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដាក់រុក្ខជាតិបៃតង ៣ កន្លែងក្នុងផ្ទះ ជួយបណ្តេញវិញ្ញាណអាក្រក់ នាំសំណាង និងទ្រព្យសម្បត្តិ
២០២៤! ផ្ទះណាមានអ្នកកើតឆ្នាំទាំង ៣ នេះ សំណាងល្អ ជោគជ័យគ្រប់ៗគ្នា
អ្នកបុរាណ វត្ថុវិទូរកឃើញ វត្ថុបុរាណសាសនាគ្រីស្ទឆ្លាក់បញ្ញត្តិទាំង ១០ ប្រការរបស់ព្រះយ៉េស៊ូជូនលោកម៉ូសេ
ច្បាប់ស្រូបទាញ! សក្តិសិទ្ធិពិតមែន មិនមែនជាមន្តអាគមន៍អីទេ តែនេះជាច្បាប់របស់ចក្រវាឡដែលនឹងកើតឡើងដោយសារតែការគិតរបស់យើងខ្លួនឯង
យោបល់ទាំងអស់ (0)