TNAOT News

· 2024-07-22

យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មានសន្ទុះគាំទ្រពីសឹងគ្រប់រាជធានី-ខេត្ត

#យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»# #សមាគមកាយឫទ្ធិនារីកម្ពុជា# #លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

6114

សន្ទុះគាំទ្រកើនច្រើនឡើងក្នុង យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងការចូលរួមបរិច្ចាគនូវសំលៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗយ៉ាងច្រើនកុះករ។

ធុងបរិច្ចាគយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» មាននៅសឹងតែគ្រប់រាជធានី-ខេត្ត បណ្តាផ្សារទំនើប ទីប្រជុំជន ភូមិ-សង្កាត់ សាលារៀន ខណៈក្រុមការងាររបស់សមាគមកាយឫទ្ធិនារីកម្ពុជាបានបន្តយកចុះទៅដាក់បន្ថែមនៅតាមបណ្តាទីតាំងផ្សេងៗ ដោយសារមានប្រជាពលដ្ឋបានគាំទ្រច្រើនកុះករ និងបានផ្តល់នូវសម្ភារប្រើប្រាស់ និងសម្លៀកបំពាក់ផ្សេងជាបន្តបន្ទាប់។

នាថ្ងៃទី២២​ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញនូវសមិទ្ធផលពី យុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដែលកើតចេញពីការច្នៃប្រឌិតរបស់សមាជិកាសកម្ម និងសមាជិកគាំទ្ររបស់សមាគមកាយឫទ្ធិនារីកម្ពុជាដែលបានយករបស់របរដែលទទួលបានមកកែច្នៃធ្វើជារបស់របរផ្សេងៗ ដែលអាចប្រើប្រាស់បាន និងជួយបរិស្ថានផងដែរ។

តាមគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា យុទ្ធនាការ "ចាស់អ្នកថ្មីខ្ញុំ" គឺដើម្បីបរិច្ចាគរបស់របរដែលឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ មកកាន់ធុងបរិច្ចាគ ដើម្បីកែច្នៃទៅជារបស់ថ្មីមានប្រយោជន៍សម្រាប់អ្នកដែលត្រូវការប្រើប្រាស់បន្ត ដែលចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស