TNAOT News

· 2024-07-23

ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍វាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Khan Younis កើនឡើងដល់ ៣៧នាក់

#Khan Younis# #ហេតុការណ៍វាយប្រហារ# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

4406

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣៧ នាក់បានស្លាប់ និង ១២០ នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ។

អាជ្ញាធរសុខាភិបាលបានបន្ថែមថាមន្ទីរពេទ្យ Nasser នៅក្នុងទីក្រុងបានអំពាវនាវឱ្យអ្នកស្រុក "បរិច្ចាគឈាមជាបន្ទាន់ ដើម្បីជួយសង្គ្រោះ ដល់អ្នករងរបួសនៅខាងក្នុងអគារ ដោយសារពួកគេខ្វះខាតឈាមធ្ងន់ធ្ងរផងដែរ "។

យន្តហោះចម្បាំងអ៊ីស្រាអែលបានបើកការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងទៅលើតំបន់មួយចំនួននៅភាគខាងកើតនៃទីក្រុង Khan Younis បន្ទាប់ពីបញ្ជាឲ្យជម្លៀសប្រជាជនចេញពីទីនោះភ្លាមៗ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រជាជនដែលរស់នៅតំបន់ភាគខាងកើតបានចាប់ផ្តើមផ្លាស់ទីលំនៅយ៉ាងច្រើនឆ្ពោះទៅកាន់ភាគខាងលិចរបស់ទីក្រុង ជាពិសេសឆ្ពោះទៅកាន់ទីក្រុង Al-Mawasi ។

សូមបញ្ជាក់ដែរថា អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនមនុស្សស្លាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៩,០០៦ នាក់ផងដែរ ៕

សម្រួលអត្ថបទដោយ៖ ម៉ារីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)