Cambo-China

· 07-23

កម្ពុជា-ចិន សម្រេចបង្កើត «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»

#កម្ពុជា-ចិន# #កិច្ចសហប្រតិបត្តិការត្បូងពេជ្រ# #សង្គម# #ព័ត៌មានសង្គម# #ច្រករបៀងមច្ឆា# #CAMBO-CHINA# #ច្រករបៀងឧស្សាហកម្ម#

3312

ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៍បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដើម្បី ជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

នេះបើតាមអត្ថន័យនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដែលដឹកនាំដោយ លោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ (China Chamber of Commerce for Import & Export ofTextiles-CCCT)។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងអំពី រំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយ ទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងការវិនិយោគប្រទេសផ្សេងទៀត។ ខណៈបច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន៤៤ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមាន ២៨។ កម្ពុជាក៍មានរោងចក្រផលិត សំបកកង់រថយន្ត រោងចក្រផលិតក រោងចក្រផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក គ្រឿងសង្ហារឹម...។ល។ ដែលឧស្សាហកម្មទាំងនេះមានការវិនិយោគជាចង្កោម។

ជាការឆ្លើយតប លោក ជាង ស៊ីអាន មានជំនឿជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីជំនួបពិភាក្សាការងារនាពេលនេះ សមាជិកគណៈប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្ដាក់ទុន វិនិយោគនៅកម្ពុជាជាក់ជាពុំខានផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស