
TNAOT News
· 2024-07-23
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤
#Khan Younis# #អ្នកនាង ម៉េង កែវពេជ្ជតា# #អ្នកនាង ចន ច័ន្ទលក្ខិណា# #សម្តេចធិបតី ហ៊ុន ម៉ាណែត# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#
6836
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. សម្តេចធិបតី៖ ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងតាមរយៈសារលើបណ្តាញសង្គមសម្តេចថា ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅទីកន្លែងនោះ ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករកបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច។
២. សម្តេចតេជោ ផ្តាំផ្ញើទៅគណនីហ្វេសប៊ុកមួយថា «សូមកុំរពឹស»
ក្រោយពីគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អរគុណសន្តិភាព បានបង្ហោះសារពាក់ព័ន្ធនឹងការទៅព្យាបាលបញ្ហាគ្រេចស្មាខាងស្តាំរបស់សម្តេចតេជោ ដែលនេះជាសារចាស់កាលពីឆ្នាំ២០១៩ បង្កឲ្យមានការយល់ច្រឡំរួចមក គណនីពិតរបស់សម្តេចតេជោ ក៏បានបង្ហោះសារផ្តាំផ្ញើទៅកាន់គណនីក្លែងក្លាយនោះថា៖ «សូមកុំរពឹស មានFacebook មួយឈ្មោះ អរគុណសន្តិភាពដែលមានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសិង្ហបុរី មកបង្ហោះឡើងវិញ។ ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយបង្កឲ្យមានការភ័ន្តច្រឡំក្នុងចំណោម ប្រជាជនថាខ្ញុំកំពុងត្រូវរបួស និងចាកចេញពីប្រទេស»។
៣. ជម្លោះរវាងអ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ចន ច័ន្ទលក្ខិណា បានឈានដល់ទីបញ្ចប់
ជម្លោះដ៏ក្តៅគគុកដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ រវាងកំពូលតារាចម្រៀង អ្នកនាង ម៉េង កែវពេជ្ជតា និងកំពូលតារាសម្តែង អ្នកនាង ចន ច័ន្ទលក្ខិណា បានឈានដល់ការបញ្ចប់ជម្លោះ និងផ្សះផ្សា គ្នាដោយសន្តិវិធីហើយ ក្រោមការសម្របសម្រួលប្រកបដោយភាពប៉ិនប្រសប់របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ។
៤. ចំនួនមនុស្សស្លាប់ក្នុងហេតុការណ៍វាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Khan Younis កើនឡើងដល់ ៣៧នាក់
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣៧ នាក់បានស្លាប់ និង ១២០ នាក់ផ្សេងទៀតរងរបួសក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សាកាលពីថ្ងៃចន្ទ។
៥. ព្យុះទីហ្វុងមួយទើបស្ងប់ ពេលនេះចិនប្រកាសអាសន្នព្យុះទីហ្វុងមួយទៀត
ក្រុមសង្កេតការណ៍ជាតិរបស់ប្រទេសចិន នៅព្រឹកថ្ងៃអង្គារនេះ បានចេញការប្រកាសអាសន្នពណ៌ខៀវមយផ្សេងទៀត សម្រាប់ព្យុះទីហ្វុង Gaemi ដែលត្រូវបានគេរំពឹងថា នឹងនាំមកនូវខ្យល់បោកបក់ និងភ្លៀងធ្លាក់ខ្លាំង ទៅកាន់តំបន់ភាគខាងត្បូងរបស់ប្រទេស។
៦. គ្រាន់តែអាហារដែលប្រជាជនអូស្ត្រាលីខ្ជះខ្ជាយ មួយឆ្នាំៗមិនចេះតិចពាន់លានដុល្លារ
របាយការណ៍មួយដែលបានចេញផ្សាយដោយ End Food Waste Australia (EFWA) កាលពីថ្ងៃអង្គារ បានរកឃើញថា ប្រជាជនអូស្ត្រាលី បានបោះចោលអាហារចំនួន ៧,៦លានតោនជារៀងរាល់ឆ្នាំ ពោលគឺស្មើនឹង ២៩លានពេលដែលមនុស្សអាចទទួលទានបានជារៀងរាល់ថ្ងៃ។
៧. ភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ដាច់ស្រយាលមួយកន្លែងនៅអេត្យូពី បង្កឲ្យមានហេតុការណ៍រអិលបាក់ដី និងសម្លាប់មនុស្សយ៉ាងតិច ៥៥នាក់
អាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ស្លាប់នៅក្នុងហេតុការណ៍រអិលបាក់ដីនៅតំបន់ដាច់ស្រយាលមួយកន្លែងនៃភាគខាងត្បូងប្រទេសអេត្យូពីកាលពីថ្ងៃចន្ទ ដោយព្រមានថាចំនួនមនុស្សស្លាប់អាចកើនឡើងច្រើនជាងនេះ ។
៨. រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់អ្នកសិល្បៈចូលរួមសម្តែង និងបញ្ចេញទេពកោសល្យដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយក្រោមម្លប់សន្តិភាព
ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៦:០០នាទី តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។
៩. មកដឹងវិញ្ញាសាប្រកួតមុនគេបង្អស់ ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងចាប់ផ្តើមដំណើរការនៅក្នុងសប្តាហ៍នេះហើយ ជាក់ស្តែងពិធីបើកព្រឹត្តិការណ៍នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកក្កដា ចំណែកពិធីបិទនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនាឆ្នាំនេះមានអត្តពលិកចំនួន ១០,៧១៤នាក់ មកពីប្រជាជាតិចំនួន ២០៦ ជុំវិញពិភពលោកនឹងចូលរួមប្រកួតប្រជែងក្នុងប្រភេទកីឡា ៣២ប្រភេទ លើវិញ្ញាសាសរុប ៣២៩វិញ្ញាសា ដោយក្នុងនោះមានអត្តពលិកកម្ពុជាចូលរួមប្រកួតចំនួន ៣រូបផងដែរ។
១០. កម្ពុជា-ចិន សម្រេចបង្កើត «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»
ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៍បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដើម្បី ជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
Hong Kong Guangxi General Chamber of Commerce wishes New Year greetings to the overseas Chinese
អគ្គស្នងការដ្ឋាននគរបាលជាតិ បំភ្លឺជុំវិញករណីបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្តដោយប្រើដំបងឆក់
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា
សំណាងន័យថាសាង -(Luck is the result of hard work and preparation)
យោបល់ទាំងអស់ (0)