
TNAOT News
· 2024-07-24
ឯកអគ្គរដ្ឋទូតចិន បង្ហាញឆន្ទៈបន្តជំរុញកិច្ចសហការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
6504
ឯកឧត្តមឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា បានបង្ហាញនូវឆន្ទៈក្នុងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ នេះបើតាមអត្ថន័យនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌ រាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល និងរវាងប្រជាជន និងប្រជាជន ដែលជាទំនាក់ទំនងប្រវត្តិសាស្រ្ត យូរអង្វែង និងស្មោះត្រង់ គ្រប់ដំណាក់កាល។
ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងកិច្ចសហប្រតិបត្តិការយ៉ាងច្រើនជាបន្តបន្ទាប់រវាងប្រទេសចិន តាមរយៈស្ថានទូតចិន លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (ICT) ជាពិសេសក្នុងក្របខណ្ឌរវាងក្រសួងមុខងារសាធារណៈ និងរដ្ឋបាលជាតិមុខងារសាធារណ:ចិន (NCSA) លើកិច្ចការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ រួមមានការរៀបចំទស្សនកិច្ច វគ្គសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្លាស់ប្តូរបទពិសោធន៍ជាដើម។
ក្រៅពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហការក្នុងក្របខណ្ឌយុវជន និងយុវជន ដោយបានឆ្លុះបញ្ចាំងពីតួនាទី និងភាពសំខាន់របស់យុវជននៃប្រទេសទាំងពីរក្នុងការចូលរួមបន្តថែរក្សាទំនាក់ទំនងកម្ពុជា ចិន ដែលជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និងជា «មិត្តដែកថែប» ព្រមទាំងការបន្តបោះជំហានឆ្ពោះទៅមុខកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច និងសង្គមផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ
ខែថ្មីពោរពេញដោយក្ដីស្រឡាញ់ សម្រាប់អ្នកឆ្នាំទាំង ៣ នេះ នឹងមានដំណឹងល្អក្នុងរឿងស្នេហា នៅខែកក្កដានេះ
យោបល់ទាំងអស់ (0)