Cambo-China
· 07-24
តំណាងកម្ពុជា ចុះពិនិត្យទីតាំងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ
#ក្រុមតំណាងកម្ពុជា# #ទីក្រុងម៉ាកាវ# #សង្គម# #ព័ត៌មានសង្គម# #ប្រទេសចិន# #CAMBO-CHINA# #ពាណិជ្ជកម្ម#
3159
គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងសម្រាប់បង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅទីក្រុងម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលគោលបំណងនៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីជំរុញការនាំចេញផលិតខ្មែរទៅកាន់ទីផ្សារក្រៅប្រទេស ព្រមទាំងដាក់តាំងបង្ហាញផលិតផល និងផ្សព្វផ្សាយឯកសារទាក់ទងនឹងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជានៅក្រៅប្រទេស។
ក្នុងជំនួបនោះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញពីបរិយាកាសធុរកិច្ច វិស័យសក្ដានុពលដែលគួរវិនិយោគ ភាពអនុគ្រោះដែលកម្ពុជាកំពុងមានក្នុងឋាន:ជាប្រទេសអភិវឌ្ឍន៍តិចតួច ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនទាំងនោះជួយផ្សព្វផ្សាយ និងទិញកសិផលពីកម្ពុជា។
ជាការឆ្លើយតប ក្រុមហ៊ុនមួយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្កើតកន្លែងកែច្នៃគ្រឿងសង្ហារឹមសម្រាប់នាំចេញ ដោយប្រើប្រាស់វត្ថុធាតុដើមនាំចូល និងក្រុមហ៊ុនមួយទៀត បានបញ្ជាក់ថា ក្រុមហ៊ុននឹងសិក្សាពីលទ្ធភាពក្នុងការទិញផលិតផលមួយចំនួនពីកម្ពុជាផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រដ្ឋមន្រ្តីការងារស្វាគមន៍មជ្ឈមណ្ឌលអាស៊ាន-ចិន ចំពោះកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថាន TVET ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា
ឯកអគ្គរដ្ឋទូតចិនថ្មី ឯកឧត្តម Wang Wenbin បានមកដល់កម្ពុជាដើម្បីចូលកាន់តំណែង
ឯកអគ្គរដ្ឋទូតចិនថ្មី ប្ដេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត
ក្រុមហ៊ុនចិនមួយស្វែងយល់ពីឱកាសដ៏វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា
ការណែនាំពិសេស
គោលនយោបាយអនុគ្រោះពន្ធប្រថាប់ត្រាពាណិជ្ជកម្មសម្រាប់ចេញក្រៅប្រទេសត្រូវបានសាកល្បងនៅទីក្រុងសៀងហៃ
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន សិល្បៈស្ករ
ចិនប្រតិកម្មតបអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ចំពោះការទប់ស្កាត់លើក្រុមហ៊ុនរបស់ខ្លួន ពាក់ព័ន្ធនឹងរុស្ស៊ី
សមាជិកសភាអាមេរិកឈានដល់កិច្ចព្រមព្រៀងលើច្បាប់ឯកជនភាពទិន្នន័យ
យោបល់ទាំងអស់ (0)