TNAOT News

· 2024-07-26

ដំណើរវិវត្តនៃបច្ចេកទេសផលិតផលស្រាសបុរាណចិន ដើម្បីពង្រីកទីផ្សារ

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

7133

ដោយទទួលបានការអញ្ជើញពីវិទ្យាស្ថានជាតិចិនស្រាវជ្រាវលើចំណីអាហារ និងឧស្សាហកម្មឡើងមេ ដែលជាដៃគូរសហប្រតិបត្តិការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម ចាប់តាំងពីឆ្នាំ២០១៧ មក នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់បញ្ជូនមន្ដ្រីជំនាញបច្ចេកទេសចំនួន ០៨រូប ដើម្បីចូលរួមសិក្ខាសាលាស្ដីពីការគ្រប់គ្រងការចែកចាយ និងការលើកកម្ពស់ផលិតផលភេសជ្ជៈមានជាតិអាល់កុល សម្រាប់ប្រទេសនៃខ្សែក្រវ៉ាត់សេដ្ឋកិច្ចផ្លូវសូត្រ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។ គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីបណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីការវិវត្តនៃបច្ចេកទេសផលិតផលស្រាសបុរាណចិន (Chinese Baijiu) ទំនើបកម្មនៃផលិតកម្មស្រាសចិន និងការពង្រីកការឈានចូលទីផ្សារនៃផលិតផលស្រាស (Chinese Baijiu) និងស្រាគ្រប់ប្រភេទ (Wine) ព្រមទាំងស្រាបៀរ (Beer) ផងដែរ។ ជាលទ្ធផល សិក្ខាកាមចូលរួមសរុបមានចំនួន ៣៦រូប (ក្នុងនោះស្រ្ដីមានចំនួន ១៤រូប) មកពីប្រទេសចំនួន ០៨រួមមានប្រទេសកម្ពុជា ថៃ ឡាវ តង់ហ្សានៀ អូបេគីស្ថាន ប៊ុលហ្គារី អេស្ដូនី និងសេរ៉ាឡេអូន។

 ជាមួយគ្នានេះ សិក្ខាកាមទាំងអស់ក៏បានទស្សនាក្រុមហ៊ុនផលិតស្រាសចិន (Chinese Baijiu) និងស្រា (Wine) ជាច្រើនក្រុមហ៊ុននៅខេត្តណីងស៊ា (Ningxia province) ផងដែរ។ លើសនេះទៀត ទិសដៅបន្ដទៀត គឺនាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងសហការជាមួយវិទ្យាស្ថាន CNRIFFI ដើម្បីរៀបចំសិក្ខាសាលាស្ដីពី “Cambodia-China Alcoholic Culture, Regulations, and Standards Promotion” នៅខែតុលា ឆ្នាំ២០២៤ ខាងមុខនៅក្នុងប្រទេសកម្ពុជា ផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស