
Cambo-China
· 2024-07-30
ក្រុមហ៊ុនចិនមួយស្វែងយល់ពីឱកាសដ៏វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅកម្ពុជា
#China Federation of Logistics & Purchasing# #សង្គម# #ក្រសួងសាធារណការ និងដឹកជញ្ជូន# #ព័ត៌មានសង្គម# #CAMBO-CHINA# #កម្ពុជា ចិន#
3483
រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China Federation of Logistics & Purchasing (CFLP)។
ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុម China Federation of Logistics & Purchasing (CFLP) ដឹកនាំដោយលោក Kang Shuchun នាយកក្រុមហ៊ុន CFLP នាថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីឱកាស ដ៏មានសក្កានុពលក្នុងការសហការ និងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ឃ្លាំងផ្ទុកទំនិញ ផ្លូវទឹក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ គណៈប្រតិភូក្រុមហ៊ុនបានចែករំលែកពីការងារវិនិយោគរបស់ក្រុមហ៊ុនក្នុងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក និងបានស្នើសុំការគាំទ្រ កិច្ចសហការ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងលើគម្រោងរបស់ខ្លួនផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្ដោតជាសំខាន់លើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់៕
សម្របសម្រួលដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
ការណែនាំពិសេស
ម្ចាស់ឆ្នាំទាំង ៣ រាសីមានពន្លឺឡើងវិញហើយ នៅ ឆ្នាំក្រោយអាចទិញឡាន ទិញផ្ទះបាន
ទស្សន៍ទាយជោគជតារាសី លាភសំណាង អាជីពការងារ និងស្នេហារបស់ម្ចាស់ឆ្នាំទាំង ៣ ក្នុងឆមាសទី ២ នៃឆ្នាំ ២០២៤
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ
ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ
យោបល់ទាំងអស់ (0)