
TNAOT News
· 2024-08-01
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនឹងក្លាយជាវេទិកាជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់ម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស
#NEW NEWS# #សង្គម# #ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ# #វិស័យកសិកម្ម# #ព័ត៌មានសង្គម#
3613
ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅចុងខែសីហា ឆ្នាំ២០២៤ នេះដោយមានពាណិជ្ជករនិងអ្នករកស៊ីវិស័យកសិកម្មមកពីជាង១០ប្រទេស ដែលរំពឹងថា ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងបង្ហាញសក្ដានុពលវិស័យកសិកម្ម និងជលផលរបស់កម្ពុជា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត រាជធានីភ្នំពេញ លោក វីន នី ប្រធានគណៈកម្មាធិការរៀបចំ និងនាយកគ្រប់គ្រងក្រុមហ៊ុន VEAS បានគូសរំលេចថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ២៨-៣០ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានអ្នកតាំងបង្ហាញប្រមាណ១៥០ក្រុមហ៊ុនមកពីជាង១០ប្រទេសដូចជា កម្ពុជា ,បេឡារូស, ចិន ,កូរ៉េ , ម៉ាឡេស៊ី, ហុល្លង់, ប៉ូឡូញ, រុស្សី, តៃវ៉ាន់, ថៃ, អាមេរិកនិង វៀតណាម និងដាក់បង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មជាច្រើនលើទំហំ៣០០០ម៉ែត្រការ៉េ។
ព្រឹត្តិការណ៍នេះរំពឹងថានឹងមានអ្នកចូលទស្សនាជាង៤០០០នាក់ ដែលជាអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា និងមកពីបណ្តាប្រទេសក្នុងតំបន់ ហើយនិងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍ជំនួញ និងបង្កើនទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិផងដែរ ៕
សម្រួលអត្ថបទដោយ៖ ម៉ារីណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងគាំទ្រឲ្យព្យួរអំណាចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បង្កើនឱកាសនៃការចោទប្រកាន់
city walkនៅទីក្រុងHarbin
មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន
មិនធម្មតា! កីឡាប្រដាល់គុនខ្មែរ-ចិន ទាក់ទាញអ្នកទស្សនាជាង ៤២ម៉ឺននាក់នៅក្នុងប្រទេសចិន!
យោបល់ទាំងអស់ (0)