BBR
· 08-01
អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនបណ្តាភាគីនានាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍មជ្ឈិមបូព៌ា
#ព័ត៌មាន# #លោក António Guterres# #ព័ត៍មានអន្តរជាតិ#
5130
ថ្ងៃទី ៣១ ខែកក្កដា លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិតាមរយៈអ្នកនាំពាក្យលោក Stephane Dujarric ចេញផ្សាយសេចកី្តថ្លែងការណ៍ដោយបានដាស់តឿនបណ្តាភាគីនានាឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយស្ថានការណ៍មជ្ឈិមបូព៌ា ក៏ដូចជាសម្រេចបាននូវសន្តិភាពនិងស្ថិរភាពក្នុងរយៈពេលយូរ ។
សេចក្តីថ្លែងការណ៍ចែងថា បច្ចុប្បន្ននេះ កិច្ចខិតខំប្រឹងប្រែងទាំងអស់គួរតែផ្តោតសំខាន់ទៅលើការជំរុញបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោះលែងចំណាប់ខ្មាំងភាគីអ៊ីស្រាអែលដែលត្រូវជាប់ឃុំទាំងអស់ បង្កើនយ៉ាងខ្លាំងនូវការផ្តល់ជំនួយមនុស្សធម៌ចំពោះតំបន់ហ្កាហ្សាព្រមទាំងស្តារភាពស្ងប់ស្ងាត់តាមបណ្តោយ"ខ្សែបន្ទាត់ពណ៌ខៀវ"នៅតាមព្រំដែនរវាងលីបង់និងអ៊ីស្រាអែលឡើងវិញ ។ យ៉ាងណាមិញ ការវិវឌ្ឍនៃសភាពការណ៍កាលពីពេលថ្មីៗកន្លងទៅនេះបានបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅទាំងនេះ ។
សេចក្តីថ្លែងការណ៍បានបង្ហាញថា សហគមន៍អន្តរជាតិគួរតែរួមគ្នាខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សកម្មភាពណាមួយដែលមានលទ្ធភាពរុញច្រានមជ្ឈិមបូព៌ាទាំងមូលឱ្យធ្លាក់ចូលក្នុងជ្រោះដ៏គ្រោះថ្នាក់និងបង្កជាផលប៉ះពាល់ដែលមានលក្ខណៈវិនាសចំពោះជនស៊ីវិល ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ស្រូវទុំនៅវាលស្រែតាមជម្រាលភ្នំ
ភ្ញាក់ផ្អើល! ការថតរូបពីលើអាកាសអំពីសត្វអូដ្ឋនៅវាលខ្សាច់ Badain Jaran បានផ្ទេរទីកន្លែងក្នុងរដូវរងារ
ក្នុងខែដំបូងនៃការលើកលែងទិដ្ឋាការចិន-ថៃ ភ្ញៀវទេសចរច្រើនជាង ១៣១០០ នាក់បានចូលប្រទេសថៃតាមរយៈច្រកទីក្រុងគុន
ទស្សនាវិស័យវប្បធម៌នៅប្រទេសចិន ធ្វើដំណើរឆ្លងកាត់ពេលវេលានិងលំហ ដើម្បីយល់ដឹងពីអ្នក
ការណែនាំពិសេស
ការិយាល័យសិទ្ធិមនុស្ស UN៖ អ៊ីស្រាអែល នៅតែរឹតបន្តឹងដោយខុសច្បាប់លើជំនួយហ្កាហ្សា
ជំនួយមនុស្សធម៌ត្រូវបានបានទម្លាក់ពីលើអាកាសចូលក្នុងទីក្រុងហ្កាហ្សា ជាលើកទី២ ក្នុងសប្តាហ៍នេះ
មន្ត្រីអ៊ីស្រាអែល បង្ហាញសញ្ញាពីវឌ្ឍនភាពក្នុងការចរចាបឈប់បាញ់ក្នុងតំបន់ហ្កាហ្សា
រយៈពេលប្រាំមួយខែនៃការបំផ្លិចបំផ្លាញក្នុងសង្គ្រាមអ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដោយពុំមានសញ្ញាបញ្ចប់
យោបល់ទាំងអស់ (0)