Cambo-China

· 08-01

រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំគម្រោងស្នើភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រី មេគង្គ-ឡានឆាង

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

3419

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគម្រោងស្នើភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តការគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិន-ភាពស្ត្រី ក្នុងតំបន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្ត្រីជាសហគ្រិន និងរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

សម្ដេចធិបតីថ្លែងថា៖«តាមរយៈក្របខ័ណ្ឌមេគង្គ-ឡានឆាង រាជរដ្ឋាភិបាល ក៏បាននិងកំពុង ដឹកនាំការអនុវត្ត គម្រោងថ្នាក់តំបន់ ស្ដីពីការពង្រឹង ផ្នែកសេដ្ឋកិច្ចដល់ស្ដ្រី ក្នុងយុគសម័យឌីជីថល។ បច្ចុប្បន្ន យើងបាននិងកំពុងរៀបចំស្នើទៅភាគីចិន ដើម្បីបង្កើតមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រីមេគង្គ-ឡានឆាង ដើម្បីបន្តគាំទ្រដល់ការតភ្ជាប់បណ្តាញទំនាក់ទំនង, ការធ្វើអាជីវកម្ម, និងការអភិវឌ្ឍសហគ្រិន- ភាពស្ត្រី ក្នុងតំបន់»។

ក្នុងឱកាសនោះ សម្ដេចធិបតីបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនសម្តេចផ្ទាល់ មានចក្ខុវិស័យវែងឆ្ងាយ សម្រាប់ការពង្រឹងភាពអង់អាច របស់ស្ត្រី ហើយយើងមានការប្ដេជ្ញាចិត្តពេញលេញ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។

សម្ដេច ក៏បានប្រមើលឃើញកម្ពុជា មានក្មេងស្រីក្លាហាន ប្រកបដោយមហិច្ឆតាខ្ពស់ ដោយមានទំនុកចិត្តថា ពួកគេអាចទទួលបានការគាំទ្រ និងធនធានចាំបាច់ ដើម្បីប្រែក្លាយសុបិនរបស់ពួកគ ឱ្យទៅជាការពិត៕

សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស