
Cambo-China
· 2024-08-02
ឧបនាយករដ្ឋមន្ត្រី ស សុខា សង្ឃឹមថា កិច្ចសហប្រតិបត្តិការក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងរីកចម្រើនកាន់តែខ្លាំងជាលំដាប់
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
3035
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្ដម Wang Wenbin។
ក្នុងជំនួបនារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈចិន ដែលបានអញ្ជើញឯកឧត្ដម និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីចូលរួមកម្មវិធីវេទិកាសន្តិសុខសាធារណៈសកល ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន នៅខែកញ្ញាខាងមុខនេះ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សង្ឃឹមថា ភាគីចិននឹងបន្តផ្តល់ជំនួយនានា រួមមានមានជំនួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស បម្រើដល់វិស័យសន្តិសុខនិងការបណ្តុះបណ្តាលផ្សេងៗដល់ក្រសួងមហាផ្ទៃ។
ក្នុងអាណត្តិបេសកកកម្មការទូតរបស់ឯកឧត្ដម Wang Wenbin ឯកឧត្ដម សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន នឹងរីកចម្រើនកាន់តែខ្លាំងជាលំដាប់។
ឯកឧត្ដមWang Wenbin និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងពិភាក្សាគ្នាពីការងារអន្តោប្រវេសន៍ ការបង្ក្រាបបទល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងល្បែងពាណិជ្ជកម្ម រួមមានការជួញដូរ/រត់ពន្ធមនុស្ស និងគ្រឿងញៀន និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត៕
សម្របសម្រួលដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)