Knongsrok
· 08-28
អនុវត្តន៍គោលការណ៍ទាំង ៣ ជួយឱ្យជីវិតបានស្ងប់សុខ និងកាន់តែល្អប្រសើរ
#ចំណេះដឹង# #ចំណេះដឹងទូទៅ# #ស្ងប់សុខ# #ឈ្លោះប្រកែក#
206
ជាការពិតបច្ចុប្បន្ននេះ ដំណើរជីវិតប្រចាំថ្ងៃពោរពេញដោយភាពស្មុគស្មាញរញ៉េរញ៉ៃ ប្រកួតប្រជែងគ្នាខ្លាំងណាស់ ដែលជាហេតុនាំឱ្យមនុស្សយើងរស់នៅខ្វះសេចក្ដីស្ងប់សុខ ជីវិតជួបតែបញ្ហា ទុក្ខលំបាកជាប្រចាំ។ យ៉ាងណាមិញ បើយើងអាចអនុវត្តន៍នូចគោលការណ៍ទាំង ៣ នេះបាន ជីវិតអ្នកប្រាកដជាបានល្អប្រសើរមិនខាន។
១. ថែរក្សាសុខភាព
រាងកាយ គឺជាប្រភពចម្បងរបស់មនុស្សគ្រប់រូប។ ចរិតសីលធម៌អាចបណ្តុះសំនៀង ចិត្តសុចរិតអាចបង្កើតសិល្បៈ។ នៅពាក់កណ្តាលជីវិតខាងមុខ បើអ្នកចង់រស់នៅដោយសុខសាន្ត អ្នកត្រូវការរាងកាយដែលមានសុខភាពល្អ។ បើគ្មានជំងឺក៏មិនមានគ្រោះមហន្តរាយដែរ ហើយសុខភាពល្អប្រសើរជាងមានទ្រព្យសម្បត្តិច្រើន។
នៅពេលដែលមនុស្សឈានដល់អាយុជាក់លាក់មួយ ពួកគេនឹងមានអារម្មណ៍ថាមិនអាចរក្សាល្បឿននៃរឿងជាច្រើន និងបាត់បង់ថាមពល។ មុនអាយុ ៣០ ឆ្នាំ យើងតែងតែគេងយប់ ផឹកស្រាជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានសុខភាពល្អ ។ ប៉ុន្តែបន្ទាប់ពីអាយុ ៣០ ឆ្នាំ ការចូលគេងយឺតនឹងធ្វើឱ្យរាងកាយអស់កម្លាំងខ្លាំង។ ក្នុងនាមជាមនុស្ស សូមព្យាយាមកែលម្អសុខភាពរបស់អ្នក ធ្វើឱ្យប្រាកដថាអ្នកទទួលបានការគេងឱ្យបានគ្រប់គ្រាន់ និងបង្កើនសកម្មភាព។
២. កុំច្រណែន កុំឈ្លោះប្រកែក
ជម្លោះពាក្យសម្ដី គឺជាការប្រើប្រាស់គ្មានន័យបំផុត អ្នកមិនអាចប្រកួតប្រជែងជាមួយមនុស្សដែលមានចំណេះដឹងខ្ពស់ជាងអ្នកបានទេ។ វាក៏គ្មានន័យដែរក្នុងការប្រកួតប្រជែងជាមួយមនុស្សដែលមានចំណេះដឹងទាបជាងអ្នក។
មនុស្សគ្រប់រូបមានឧបសគ្គផ្លូវចិត្ត មិនថាក្នុងមធ្យោបាយមួយ ឬក៏ផ្សេងទៀតទេ។ មូលដ្ឋានគ្រឹះនៃការបណ្ដុះគំនិត គឺការបំបាត់នូវឧបសគ្គផ្លូវចិត្ត។ ពេញមួយជីវិតរបស់អ្នក អ្នកត្រូវរៀនផ្សះផ្សាជាមួយខ្លួនអ្នក។ ការមិនប្រកួតប្រជែង មិនមែនមានន័យថាសមត្ថភាពរបស់អ្នកអន់ជាងអ្នកដទៃនោះទេ ប៉ុន្តែវាគឺជាអាកប្បកិរិយាចំពោះពិភពលោក ហើយក៏ជាការបង្ហាញពីភាពឆ្លាតវៃផងដែរ កុំឈ្លោះ រក្សាភាពស្ងប់ស្ងាត់ ទើបជីវិតបានស្ងប់សុខ។
៣. បណ្តុះគុណធម៌
តើអ្នកដឹងពីភាពខុសគ្នាជាមូលដ្ឋានរវាងបុគ្គលជោគជ័យ និងមនុស្សល្ងង់ទេ? មូលហេតុដែលមនុស្សជោគជ័យអាចសម្រេចបានគោលដៅរបស់ពួកគេ គឺពួកគេចេះប្រើក្រមសីលធម៌ ដើម្បីទាក់ទាញអ្នកដទៃ។ បើមនុស្សគ្មានសីលធម៌ នោះវាពិបាកនឹងជោគជ័យខ្លាំងណាស់៕
ប្រភព ៖ បរទេស / knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
៦ យ៉ាងមានតម្លៃបំផុតនៅលើលោកនេះ ដូច្នេះ គ្រប់គ្នាត្រូវតែចេះថែរក្សាឱ្យបានល្អ កុំឱ្យបណ្ដោយឱ្យបាត់បង់ឱ្យសោះ
ពេលចាស់ទៅ ចំណុចទាំង៤នេះនឹងជួយឱ្យអ្នកមានជីវិតពោរពេញដោយក្តីសុខ
រឿងសំខាន់ទាំង ៣ ដែលអ្នកគួរតែធ្វើ បើនៅថ្ងៃណាមួយអ្នកយល់ថា ជីវិតអ្នកលែងសល់អ្នកណានៅក្បែរទៀត
ហុងស៊ុយជីវិត! ជីវិតល្អ ឬក៏អត់ គឺអាស្រ័យលើវិធីដោះស្រាយបញ្ហារបស់អ្នក ថាតើអ្នកនឹងចាត់ចែងបញ្ហា ជាមួយនឹងដំណោះស្រាយដោយរបៀបណា
យោបល់ទាំងអស់ (0)