TNAOT News
· 08-28
ពិធីចុះហត្ថលេខាបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា-ចិន
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
6030
ប្រទេសចិន ប្រជាជនចិន តែងតែសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើកគម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា-ចិន ជាពិសេសកន្លងមកថ្មីៗនេះ ប្រទេសចិនបានផ្តល់នូវជំនួយទាំងបច្ចេកទេស សម្ភារដល់កម្ពុជានៅក្នុងនាមកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាក្នេយ៍ លើកទី៣២ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Game និង ASEAN Para Game) នេះសរបញ្ជាក់ឱ្យឃើញនូវចំណងមិត្តភាព សាមគ្គីភាពស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងប្រជាជនចិន។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងពិធីចុះហត្ថលេខាបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា ចិន ជាមួយលោកជំទាវ ZHONG JIE អគ្គកុងសុលស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។
ជារួម គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា ចិន បានផ្តល់ផ្លែផ្កានៃភាពជោគជ័យដ៏ធំសម្រាប់កម្ពុជា អំឡុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយដណ្តើមបានមេដាយមាសច្រើនមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្រ្ត ក្រោយពេលកម្ពុជាបានបញ្ជូនអត្តពលិកជាង ១០០នាក់ ទៅហ្វឹកហាត់នៅប្រទេសចិនផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)