
Knongsrok
· 2024-08-31
គុណសម្បត្តិល្អណាស់! ស្រីៗដែលមានរោមដៃច្រើន និងប្រុសៗដែលដុះរោមក្បាលពោះ អ្នកណាបានជាប្ដី ឬប្រពន្ធដឹងតែសំណាងហើយ
#ចំណេះដឹង# #មនុស្សស្រី# #ចំណេះដឹងទូទៅ#
787
មនុស្សស្រីជាច្រើនតែងមានការមិនពេញចិត្តចំពោះរោមលើដងខ្លួននាងឡើយ ជាពិសេសនៅលើដៃ ឬជើង ព្រោះវាធ្វើឱ្យនាងបាត់បងសម្រស់ ប៉ុន្តែអ្នកមានដឹងទេថា មនុស្សស្រីដែលមានរោមដៃច្រើន គឺមានគុណសម្បត្តិច្រើនណាស់។ ដូច្នេះនេះដែរ ជាមួយនឹងមនុស្សប្រុសដែលមានរោមដុះនៅលើក្បាលពោះ ក៏ជាមនុស្សដែលមានចំណុចល្អច្រើន។ នេះក៏អាចរាប់ទុកជាលក្ខណៈសម្បត្តិដែលអ្នកគួរតែគិតគូរ ប្រសិនបើបានពួកគេមកធ្វើជាប្ដី ឬប្រពន្ធដឹងតែសំណាងច្រើនហើយ។
១) មនុស្សស្រីមានរោមដៃច្រើន ៖ សព្វថ្ងៃនេះ រោមដៃត្រូវបានចាត់ទុកថាជាផ្នែកមួយដែលគួរឱ្យរំខានខ្លាំងនៃរាងកាយរបស់ស្ត្រី ហើយមនុស្សស្រីមួយចំនួនតែងតែស្វែងរកវិធីជាច្រើនដើម្បីជម្រុះវាចោល។ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមបទពិសោធន៍របស់ចាស់ៗពីដើម ស្ត្រីដែលមានរោមដៃច្រើន នាងមានលក្ខណៈដ៏មានតម្លៃជាច្រើនដែលគ្រប់គ្នាស្ទើរតែមិនជឿ។
- ពូកែស្តាប់យោបល់មនុស្សជុំវិញខ្លួន៖ តាមការលើកឡើងរបស់ចាស់ៗពីដើម ស្ត្រីដែលមានរោមដៃច្រើន ច្រើនតែនិយាយតិចតែធ្វើច្រើន ហើយក៏ជាមនុស្សចេះស្តាប់យោបល់អ្នកដទៃផងដែរ។ ស្ត្រីទាំងនេះត្រូវបានប្រទានពរដោយការអត់ធ្មត់ ហើយមានឆន្ទៈស្តាប់ យល់ និងបង្កើតដំណោះស្រាយដ៏មានប្រយោជន៍បំផុតសម្រាប់អ្នកដទៃ។ វត្តមានរបស់មនុស្សស្រីដែលមានរោមដៃច្រើន នឹងជួយនាំអ្នកឱ្យរីករាយក្នុងជីវិត។ ពួកគេមិនត្រឹមតែចេះអាណិតអាសូរប៉ុណ្ណោះទេ ថែមទាំងជាមិត្តដែលគួរឱ្យទុកចិត្ត ជួយឱ្យអ្នកមានអារម្មណ៍ស្រួល និងមានទំនុកចិត្តបំផុត។
- ពូកែផ្គាប់ចិត្តប្តី៖ ស្ត្រីដែលមានរោមដៃច្រើន ច្រើនតែមានជំនាញផ្ទាល់ខ្លួន និងមានភាពទាក់ទាញខ្លាំង។ ពួកគេដឹងពីរបៀបជម្រុញចំណង់ខាងក្នុងរបស់មនុស្សប្រុស និងបង្កើតរឿងថ្មីៗ។ ជាការពិតណាស់ ស្ត្រីទាំងនេះក៏មានឆន្ទៈយ៉ាងខ្លាំងក្នុងការបំពេញបំណងប្រាថ្នារបស់ដៃគូ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការបន្តខ្លួនឯងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេស្មោះត្រង់ខ្លាំងណាស់ ហើយតែងតែត្រៀមខ្លួនដើម្បីលះបង់សម្រាប់មនុស្សដែលខ្លួនស្រលាញ់ដោយមិនស្ទាក់ស្ទើរឡើយ។
- ឆ្លាតវៃ និងក្លាហាន៖ មនុស្សស្រីដែលមានរោមដៃ និងរោមជើងច្រើន ជាធម្មតាមានភាពវៃឆ្លាត និងក្លាហាន។ ស្ត្រីទាំងនេះនឹងមិនទទួលយកភាពអយុត្តិធម៌នៅចំពោះមុខរនោះឡើយ។ ពួកគេត្រៀមខ្លួនជាស្រេចដើម្បីនិយាយរកអ្នកទន់ខ្សោយ ហើយក៏មានឆន្ទៈជួយអ្នកដទៃដែរ។ ទោះជាយ៉ាងណាក៏ដោយ ភាពក្លាហានបែបនេះមិនមែនជាការរំជើបរំជួល ឬបណ្ដោះអាសន្ននោះទេ ប៉ុន្តែត្រូវបានពិចារណា និងគិតយ៉ាងយកចិត្តទុកដាក់។ ក្នុងស្ថានភាពគ្រោះថ្នាក់ ស្ត្រីដែលមានរោមដៃច្រើន នឹងមកជាមួយនឹងដំណោះស្រាយដ៏ទម្លាយដែលមានប្រសិទ្ធភាពខ្ពស់ និងមានអត្រាហានិភ័យទាប។
២) បុរសមានរោមដុះលើក្បាលពោះ ៖ នៅក្នុងសរីរវិទ្យា បុរសដែលមានរើមដុះលើក្បាលពោះ គឺជាមនុស្សរឹងមាំ មានមន្តស្នេហ៍ និងជោគជ័យ។ បុរសប្រភេទនេះច្រើនតែបង្ហាញពីភាពជាបុរសពេញលក្ខណៈ។ ជាពិសេស នៅក្នុងវិទ្យាសាស្ត្រ បុរសដែលមានរោមដុះលើក្បាលពោះច្រើន អាចទាក់ទងជាមួយនឹងមុខងារតម្រងនោមដ៏មានប្រសិទ្ធភាព។ លើសពីនេះ រោមកាន់តែក្រាស់ ក៏ជាភស្តុតាងនៃសមត្ថភាពបង្ហាញពីដំណើរការលើគ្រែបានយ៉ាងល្អបំផុត។ ជាពិសេសនៅក្នុងសរីរវិទ្យា បុរសដែលមានរោមលើក្បាលពោះក្រាស់ មិនត្រូវបានគេយកចិត្តទុកដាក់ខ្ពស់នោះទេ។
មានសុភាសិតមួយឃ្លាពោលថា "សុភាពបុរសពិតមានរោមជើងច្រើន តែព្រាននារីច្រើនតែរោមដុះលើក្បាលពោះ" នេះមានន័យថា មនុស្សដែលមានរោមក្បាលពោះក្រាស់ ច្រើនតែនិយាយផ្សេង គិតផ្សេង ធ្វើផ្សឹង។ នៅក្នុងវិស័យការងារ មនុស្សដែលមានរោមដុះលើក្បាលពោះក្រាស់តែងត្រូវបានចាត់ទុកថាជាមនុស្សដែលមិនស្មោះត្រង់។ នៅពេលដែលសហការជាមួយមនុស្សបែបនេះ ជារឿយៗវាពិបាកក្នុងការសម្រេចបានជោគជ័យ ហើយអាចប្រឈមនឹងហានិភ័យ។ ដូច្នេះហើយនៅពេលជ្រើសរើសស្វាមី ឬដៃគូជំនួញ អ្នកគួរតែនៅឱ្យឆ្ងាយពីបុរសដែលមានរោមក្បាលពោះច្រើន។ ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាគំនិតដែលចាស់ៗនិយាយតៗគ្នាប៉ុណ្ណោះ ប៉ុន្តែតាមពិត បុគ្គលិកលក្ខណៈរបស់មនុស្សមិនអាចវិនិច្ឆ័យបានដោយរោមនៅតំបន់នេះនោះឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
ការណែនាំពិសេស
វិធីទាំង ៥ តាមបែបធម្មជាតិ ដើម្បីកម្ចាត់រោមក្លៀក ដោយមិនចាំបាច់កោរឡើយ
លាភធំណាស់ប្រុសៗ! រកបានប្រពន្ធកើតឆ្នាំ ៣ នេះ ជីវិតអ្នកនឹងរុងរឿងស្ដុកស្ដម្ភ បានប្រពន្ធនាំសំណាង និងថាមពលល្អចូលក្នុងជីវិត
គុណសម្បត្តិ៤យ៉ាងរបស់ស្ត្រីដែលបុរសស្រឡាញ់ គោរព និងចង់រៀបការជាមួយបំផុត
ចាស់ៗលោកផ្ដាំ! បុរសល្អមិនយកប្រពន្ធ ៥ ប្រភេទ ស្ត្រីល្អមិនយកប្តី ៦ ប្រភេទ ចៀសបាន ជីវិតអ្នកនឹងសុខសាន្ត មានសំណាង មានក្ដីសុខ និងសុភមង្គល
យោបល់ទាំងអស់ (0)