Cambo-China
· 08-31
ឯកឧត្តម ហ៊ុន ម៉ានី៖ ដំណើរទស្សនកិច្ចនៅប្រទេសចិន ផ្តល់ឱកាសពិគ្រោះយោបល់ ត្រង់ទៅត្រង់មក ដើម្បីផលប្រយោជន៍រួម
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
3232
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅសាធារណរដ្ឋប្រជាមានិតចិន ទោះមានរយៈពេលខ្លី តែទទួលបានការស្វាគមន៍ រាក់ទាក់ ផ្តល់ឱកាសពិគ្រោះយោបល់ ត្រង់ទៅត្រង់មក ដើម្បីផលប្រយោជន៍រួមក្នុងការបង្កើតកិច្ចសហប្រតិបត្តិការក្របខណ្ឌបក្ស រដ្ឋ (កិច្ចការរដ្ឋបាលសាធារណៈ) និងប្រជាជន (យុវជន និងយុវជន)។ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ៊ុន ម៉ានី ធ្វើឡើងតបតាមសំណើរបស់ភាគីក្រសួងចាត់តាំងនៃគណៈមជ្ឈឹមបក្សកុម្មុយនីស្តចិន និងស្ថាប័នរដ្ឋបាលមុខងារសាធារណៈចិន ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។ ក្រោយបំពេះទស្សនកិច្ចរួចមក ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកថាទំនាក់ទំនងកម្ពុជា-ចិន ដែលចាប់ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុនរវាង ព្រះបរមរតនកោដ្ឋ ជាមួយ ឯកឧត្តមប្រធាន ម៉ៅ សេទុង និង ឯកឧត្តម ជូ អេងឡាយ។ តាមព្រះរាជសុវណ្ណីរបស់ ហ្លួងយាយ ជំនួបដំបូងគឺនៅឆ្នាំ១៩៥៥ រវាងសម្តេចតា និងឯកឧត្តម ជូ អេងឡាយ ក្នុងឱកាសនៃសន្និសីទទីក្រុងបានឌុង (Bandung) នៅប្រទេសឥណ្ឌូណេស៊ី។ សម្តេចតា ធ្លាប់បានលើកឡើងថា បើទោះប្រទេសចិនជាប្រទេសធំ កម្ពុជាជាប្រទេសតូច តែទំនាក់ទំនង គឺផ្អែកលើភាពស្មើភាពគ្នា និងគោរពគ្នាទៅវិញ ទៅមក។
ឯកឧត្តមលើកឡើងទៀតថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងនេះ បានរីកលូតលាស់ជាបន្ទបន្ទាប់រហូតដល់ដំណាក់កាលសម្តេចតេជោ និង ឯកឧត្តម ហូ ជីនតាវ ក្នុងការអនុវត្តក្របខណ្ឌនៃ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» និង សម្តេចតេជោ ជាមួយឯកឧត្តម ស៊ី ជីនពីង រហូតក្លាយជា «មិត្តដែកថែបកម្ពុជា-ចិន» ហើយឈានដល់ការដាក់ចេញនូវ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលបន្តអនុវត្តដោយ សម្តេចធិបតី ជាមួយនិង ឯកឧត្តម ស៊ី ជីនពីង ជាពិសេសទំនាក់ទំនងលើគ្រប់វិស័យក្នុងទិសដៅឆ្ពោះទៅការរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។ ទំនាក់ទំនងទាំងអស់នេះ គឺក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ដោយប្រែទំនាក់ទំនងទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។ឯកឧត្តម ថ្លែងថា៖«តាមរយៈទំនាក់ទំនងការទូតដែលឈានដល់ខួប៦៦ ឆ្នាំ និងបទពិសោធ ពីទស្សនកិច្ចប្រាំថ្ងៃនេះ បានឱ្យខ្ញុំ និងគណៈប្រតិភូកម្ពុជា ដែលជាកម្មាភិបាលជំនាន់ក្រោយ ស្វែងយល់កាន់តែច្បាស់បន្ថែមនូវអ្វីជាព្រះរាជបន្ទូលរបស់ ព្រះបរមរតនកោដ្ឋ ប្រសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី ដែលតែងលើកឡើងជាប្រចាំថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងពិសេសដោយការគោរពគ្នា និងការជឿទុកចិត្តគ្នា»។
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា
រដ្ឋមន្រ្តីការពារជាតិកម្ពុជា នឹងចូលរួមវេទិកាពាក់ព័ន្ធសណ្តាប់ធ្នាប់អន្តរជាតិនៅប្រទេសចិន
សម្តេច ម៉ែន សំអន ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Hisense អំឡុងពេលចូលរួមវេទិកាសហប្រតិបត្តិការសៀងហៃស្តីពីស្ត្រី
តំបន់អភិវឌ្ឍន៍របស់ប្រទេសចិនទាក់ទាញក្រុមហ៊ុនបរទេសជាង ៣០,០០០
ការណែនាំពិសេស
ជាមួយមនុស្សភេទផ្ទុយ! ស្រីៗដាច់ខាតកុំនិយាយរឿងទាំង ៣ នេះជាមួយគេឱ្យសោះ ទោះស្និទ្ធប៉ុនណាក៏ដោយ
7 ចំណុចសំខាន់ អាចជួយអ្នកបាន ក្នុងការថែរក្សាទំនាក់ទំនងរបស់អ្នក ឱ្យនៅឋិតថេរ និងពោរពេញដោយភាពរីករាយ
ហេងៗលាភធំពាក់កណ្ដាលឆ្នាំ! សម្រាប់អ្នកឆ្នាំទាំង ៣ នេះ ផ្កាយសំណាងរះចំដួងជតារាសី ជោគជ័យខ្លាំងលើវិស័យហិរញ្ញវត្ថុ និងអាជីពការងារ
មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក
យោបល់ទាំងអស់ (0)