
Cambo-China
· 2024-09-03
គណៈប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ បំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៤ថ្ងៃ នៅកម្ពុជា
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2912
ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា លោកជំទាវ និន សាផុន ទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ មកកាន់រាជធានីភ្នំពេញ។
លោកជំទាវ និន សាផុន នាយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានធ្វើបដិសណ្ឋារកិច្ចដំណើរអញ្ជើញមកដល់របស់គណៈប្រតិភូសភាតំណាងប្រជាជនចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការ រយៈពេល៤ថ្ងៃ ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
តាមកម្មវិធីគ្រោងទុក គណៈប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយគណ:កម្មការទី២ គណ:កម្មការទី៣ គណ:កម្មការទី៥ គណ:កម្មការទី៩ នៃរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)