
Cambo-China
· 2024-09-05
ដំណើរទស្សនកិច្ចប្រតិភូចិនមកកម្ពុជា មានបំណងកៀរគរបន្ថែមសហគ្រាសកម្ពុជាឱ្យទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចូលលើកទី៧ នៅទីក្រុងសៀងហៃ
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
3221
អនុប្រធានគណៈកម្មការអចិន្រ្ដៃយ៍នៃសភាតំណាងប្រជាជនក្រុងសៀងហៃ លោកជំទាវ ចុង មីង លើកឡើងថា លោកជំទាវមកកម្ពុជានាពេលនេះ ក្នុងគោលបំណងកៀរគរបន្ថែមសហគ្រាសកម្ពុជាឱ្យទៅចូលរួមពិព័រណ៍ពាណិជ្ជកម្មនាំចូលលើកទី៧ ពីថ្ងៃទី ៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសៀងហៃ។
ថ្លែងក្នុងជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ លោជំទាវបញ្ជាក់ថា ការចូលរួមរបស់សហគ្រាសកម្ពុជាគឺ ធ្វើយ៉ាងណានាំយកនូវផលិតផលល្អៗ និងសេវាកម្មល្អៗពីកម្ពុជាទៅទីក្រុងសៀងហៃ ក៏ដូចជាប្រទេសចិនផងដែរ។
លោកជំទាវ ចុង មីង បានរៀបរាប់លម្អិតជម្រាបជូនសម្តេចប្រធានរដ្ឋសភាពីសក្តានុពល និងការងាររដ្ឋបាលរបស់ក្រុងសៀងហៃដោយបានគូសបញ្ជាក់ថា ក្រុងសៀងហៃជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសចិន។ ហើយពិព័រណ៍ពាណិជ្ជកម្មនាំចូលនេះបានរៀបចំឡើង ៦ លើកមកហើយ ចាប់តាំងពីឆ្នាំ២០១៨ ហើយកន្លងមកមានសហគ្រាសកម្ពុជាចំនួន ៣៧ បានចូលរួម។
ទន្ទឹមនោះ លោកជំទាវ ចុង មីង បានអបអរសាទរចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ក្នុងនោះ លោកជំទាវមានមោទនភាពចំពោះសមិទ្ធផល ដែលកើតចេញពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ខណៈសមិទ្ធផលនេះ មិនត្រឹមផ្តល់នូវសុខដុមនីយកម្មដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែបានធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ចិនមាន លក្ខណៈរស់រវើកថែមទៀតផង។
លោកជំទាវបានបញ្ជាក់ថា ប្រទេសចិន និងកម្ពុជា គឺជាមិត្តដែលបានរួមសុខទុក្ខជាមួយគ្នាយ៉ាងស្មោះស្ម័គ្រ ជឿទុកចិត្តគ្នា ហើយភាគីចិនបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះវិវត្តនៃទំនាក់ទំនងប្រទេសទាំងពីរ និងត្រៀមលក្ខណៈជាស្រេចក្នុងការអនុវត្តនូវកិច្ចការ ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានឯកភាពគ្នាកន្លងមក ដើម្បីជំរុញកសាងជោគវាសនារួមកម្ពុជា-ចិន ក្នុងសម័យទំនើប ឱ្យកាន់តែស៊ីជម្រៅ និងជាក់ច្បាស់៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ានឆ្នាំ ២០២៣ បានបើកនៅប្រទេសចិន
ភាពរស់រវើកនៃជនបទរបស់ចិនក្នុងក្រសែភ្នែកយុវជនកម្ពុជា
【វីដេអូ】ចិន និងអាស៊ានកំពុងសម្លឹងរកមើលកិច្ចសហប្រតិបត្តិការថាមពលបៃតង
គណៈប្រតិភូជាន់ខ្ពស់ពីតំបន់រដ្ឋបាលពិសេសហុងកុង សិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្តភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា
យោបល់ទាំងអស់ (0)