Cambo-China
· 09-10
រដ្ឋមន្រ្តីការពារជាតិកម្ពុជា នឹងចូលរួមវេទិកាពាក់ព័ន្ធសណ្តាប់ធ្នាប់អន្តរជាតិនៅប្រទេសចិន
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
3269
តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី ដុង ជុន ( Dong Jun ) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។នៅក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀងសាន រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ»។ ទន្ទឹមនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាំង យូសៀរ អនុប្រធានទី១ គណៈកម្មការយោធាមជ្ឈិមចិន ដើម្បីជំរុញចំណង ទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ជាមួយគ្នានោះ ឯកឧត្តម ទៀ សីហា ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋមន្ត្រីការពារប្រទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងមានជំនួបទ្វេភាគី ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខជាមួយគ្នាផងដែរ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងទេសចរណ៍កម្ពុជា និងមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តហេរ៉ុងជាំងចុះអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណងបង្កើនចំណងមិត្តភាពកម្ពុជា-ចិន
ឆមាសទី១នៃឆ្នាំ២០២៤នេះ ចិន និងកម្ពុជាសហការគ្នាបញ្ជូនជនល្មើសពាក់ព័ន្ធនឹងល្បែងឆបោកអនឡាញជាង ១២០០ នាក់ទៅកាន់ប្រទេសសាមីខ្លួនវិញ
គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន
តំបន់អភិវឌ្ឍន៍របស់ប្រទេសចិនទាក់ទាញក្រុមហ៊ុនបរទេសជាង ៣០,០០០
ការណែនាំពិសេស
អ្នកការទូតអាមេរិកសង្ឃឹមថា កូរ៉េខាងត្បូង នឹងផ្តល់ជំនួយសម្ភារៈការពារបន្ថែមទៀត ដល់អ៊ុយក្រែន
វេទិកានយោបាយកម្រិតជាន់របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពបានបើកធ្វើ
ហ្វីលីពីននិយាយថា ខ្លួនប្តេជ្ញាការពារការអះអាងសិទ្ធិ នៅសមុទ្រចិនខាងត្បូង
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
យោបល់ទាំងអស់ (0)