Harbor Property
· 09-10
សន្ទស្សន៍តម្លៃដីក្រុងភ្នំពេញនៅឆមាសទី១ឆ្នាំ២០២៤
#បញ្ហាប្រឈម# #ទិដ្ឋភាពវិជ្ជមាន# #ក្រុងភ្នំពេញ# #សង្គម# #អចលនទ្រព្យ# #សន្ទស្សន៍តម្លៃដី#
3566
របាយការណ៍អំពីសន្ទស្សន៍តម្លៃដីនៅក្រុងភ្នំពេញ នៅឆមាសទី១ឆ្នាំ២០២៤ ដែលចេញដោយក្រុមហ៊ុន អចលនទ្រព្យ Knight Frank បានបង្ហាញអំពីទិដ្ឋភាពវិជ្ជមាននៅតំបន់សំខាន់នៅក្រុងភ្នំពេញ ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសកម្មភាពប្រតិបត្តិការលក់ដូរហាក់បីដូចជានៅទ្រឹងក៏ដោយ។ នៅក្នុងរបាយការណ៍នេះ បានបង្ហាញអំពីតួលេខនៃតម្លៃដី និងតម្លៃការិយាល័យនៅក្នុងតំបន់សក្តានុពលផ្សេងៗនៅក្រុងភ្នំពេញ។
នៅក្នុងឆមាសទី១ឆ្នាំ២០២៤ទីផ្សារដីធ្លីក្នុងក្រុងភ្នំពេញបានឃើញនូវសកម្មភាពទិញលក់មានភាពយឺតយ៉ាវបន្តិច ដែលវាស្រដៀងគ្នាទៅនឹងឆ្នាំ២០២៣។ ឈរលើកត្តាវិបត្តិសេដ្ឋកិច្ចសកល វិបត្តិភូមិសាស្រ្តនយោបាយ ការបោះឆ្នោតសកល នៅក្នុងប្រទេសកម្ពុជា ការកើនឡើងអតិផរណា អត្រាការប្រាក់ខ្ពស់ និងការផ្គត់ផ្គង់លើសតម្រូវការ។
របាយការណ៍ដដែលបានបង្ហាញថាមានការធ្លាក់ចុះ ១,៤%នៃតម្លៃដីលំនៅដ្ឋាន និងចំនួន ២,៩%នៃតម្លៃដីពាណិជ្ជកម្មការិយាល័យ (តំបន់កណ្តាលក្រុង) ដែលគិតពី ត្រីមាសទី១ និងត្រីមាសទី២នៃឆ្នាំ២០២៤។ បើគិតជាអត្រាប្រចាំឆ្នាំតម្លៃដីលំនៅដ្ឋាន (តំបន់កណ្តាលក្រុង) បានធ្លាក់ចុះចំនួន ៥,៨% ខណៈតម្លៃដីពាណិជ្ជកម្មការិយាល័យបានធ្លាក់ចុះ ២,៤%។
សញ្ញាណនៃស្ថិរភាព
“ទោះបីជាមានការធ្លាក់ចុះនៃទីផ្សារយ៉ាងណាក៏ដោយ ក៏ទីផ្សារអចលនទ្រព្យបានបង្ហាញនូវស្ថិរភាព និងផ្តល់នូវឱកាសសម្រាប់អ្នកវិនិយោគដីធ្លី ជាមួយនឹងការទទួលបានតម្លៃដីដ៏សមរម្យបំផុតនាពេលនេះ” នេះបើតាមលោក Hakim Ly នាយករងផ្នែកស្រាវជ្រាវ និងងប្រឹក្សា នៅក្រុមហ៊ុនអចនទ្រព្យ Knight Frank Cambodia ។
លោក Ross Wheble នាយកប្រតិបត្តិប្រចាំប្រទេសកម្ពុជា Knight Frank Cambodia បានកត់សម្គាល់បែបនេះថា “របាយការណ៍ឆមាសទី១ឆ្នាំ២០២៤ គឺជាពេលវេលាល្អបំផុតក្នុងការវិនិយោគដីធ្លីក្នុងក្រុងភ្នំពេញ។ ទោះបីជាមានបញ្ហាប្រឈមនាពេលបច្ចុប្បន្នក៏ដោយ ទីផ្សារអចលនទ្រព្យរបស់កម្ពុជានៅតែមានសក្តានុពល និងឱកាសថ្មីៗសម្រាប់អ្នកវិនិយោគ។” សកម្មភាពអចលនទ្រព្យនឹងរំពឹងថានឹងមានកើនឡើងវិញនាពាក់កណ្តាលឆ្នាំក្រោយនេះ ដោយសារស្ថិរភាពសេដ្ឋកិច្ចរបស់កម្ពុជាមានភាពប្រសើរឡើង។
ស្ថិរភាពនៃទីផ្សារមួយគឺវាមានវដ្តរបស់វា ដែលដំបូងវាអាចធ្លាក់ចុះជិតដល់បាត ជាមួយគ្នានេះវាក៏អាចបង្កើតបានជាឳកាស វិនិយោគដល់អ្នកដែលចេះចាប់វា។ ដូចជាពេលដែលមានវិបត្តិជំងឺរាតត្បាតសកលកូវីដឈានជើង ចូលមក អ្នកដែលធ្វើការវិនិយោគដីធ្លីគឺទទួលបានតម្លៃមួដ៏ល្អ។ តែទោះជាយ៉ាងណាការវិនិយោគអាចរងផលប៉ះពាល់បានដោយសារកត្តាម៉ាក្រូសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងអត្រាការប្រាក់ខ្ពស់។
ក្រុមហ៊ុន Knight Frank រំពឹងថានឹងមានការកើនឡើងនៃសកម្មភាពវិនិយោគច្រើនជាងមុននៅក្នុងឆមាសទី២នៃឆ្នាំ២០២៤ ដែលត្រូវបានជម្រុញដោយកំណើននៃការនាំចេញ កំណើទេសចរ ការវិនិយោគដោយផ្ទាល់ពីបរទេស(FDI) និងការកើនឡើងសកម្មភាពពាណិជ្ជកម្មក្នុងស្រុកផងដែរ។
បញ្ហាសកលដែលជះឥទ្ធិពលលើសេដ្ឋកិច្ចកម្ពុជា
បញ្ហាប្រឈមសកលបានកើតឡើងជាបន្តបន្ទាប់ ហើយបានជះឥទ្ធិពលទៅលើតម្លៃដីធ្លីនៅកម្ពុជា ដោយតម្លៃដីលំនៅដ្ឋាន និងការិយាល័យបានធ្លាក់ចុះប្រមាណ ៣៤,៥% ទៅ ៣៥,៧% នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ ដល់ត្រីមាសទី២ឆ្នាំ២០២៤។
ទោះបីជាមានបញ្ហាធំៗជាច្រើនយ៉ាងណាក៏ដោយ ក៏ទីផ្សារអចលនទ្រព្យរបស់កម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង ១,៦% ក្នុងមួយឆ្នាំ ដែលគិតចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៨ ដែលគិតជាទំហំទឹកប្រាក់ប្រមាណ ៦៣៩ពាន់ លានដុល្លារនៅឆ្នាំ២០២៨។ ទីផ្សារអចលនទ្រព្យលំនៅដ្ឋាននឹងគ្របដណ្តប់ប្រមាណ៩៣%នៃចំនួនទីផ្សារទាំង មូល នេះបើយោងតាមទិន្នន័យ។
ទិន្ន័ន័យតម្លៃដីធ្លីនៅក្នុងតំបន់អភិវឌ្ឍន៍នៅក្រុងភ្នំពេញ ត្រូវបានធ្វើការវាយតម្លៃតាមរូបមន្តស្តង់ដារ ដោយអ្នកអភិវឌ្ឍន៍នឹងធ្វើការគណនាដោយធ្វើការដកថ្លៃដើម និងប្រាក់ចំណេញ ដែលវិធីគណនាដើម្បី វាស់វែងនៃការអភិវឌ្ឍន៍នៃទីផ្សារគោល។
ទោះបីជាទីផ្សារនាពេលបច្ចុប្បន្នមានការប្រឈមមុខនឹងបញ្ហាជាច្រើនយ៉ាងណាក៏ដោយ ក៏ឳកាសក្នុងការវិនិយោគ គឺនៅតែមានដដែល។ អ្នកវិនិយោគ និងម្ចាស់គម្រោងអភិវឌ្ឍន៍បានចាត់ទុកថាស្ថានការណ៍បែបនេះគឺត្រូវធ្វើការ យកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីទទួលតម្លៃប្រកួតប្រជែងមួយ ក៏ដូចជាឈានទៅកាន់គោលដៅលូតលាស់ទៅមុខ៕
ប្រភព៖ Knight Frank Cambodia
Contact/Telegram: +855 16 252288
WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
កំពូលអ្នកមានបំផុតទាំង ៤ ក្នុងឆ្នាំ ២០២៤ ទាំងលុយកាក់ ទាំងស្នេហា ការងាររលូនប្រសើរ រឿងអាក្រក់ក៏ប្រែជាល្អ
ទស្សន៍ទាយជោគវាសនាឆ្នាំទាំង ១២ ក្នុងខែដំបូងនៃឆ្នាំថ្មី ២០២៤
ជើងលេខល្អណាស់! ម្ចាស់ឆ្នាំទាំង ៣ រាសីចាប់ផ្ដើមឡើងហើយ ក្នុងរយៈពេល ៥ ខែពេញមុនដាច់ឆ្នាំនេះ
យោបល់ទាំងអស់ (0)