Cambo-China
· 09-10
សម្តេច ម៉ែន សំអន ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Hisense អំឡុងពេលចូលរួមវេទិកាសហប្រតិបត្តិការសៀងហៃស្តីពីស្ត្រី
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
3732
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចក្រុមហ៊ុន Hisense។មុននឹងចូលរួមវេទិកាសហប្រតិបត្តិការសៀងហៃស្តីពីស្ត្រី តបតាមការអញ្ជើញរបស់ប្រធានសហព័ន្ធនារីចិន នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នេះ គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Hisense ដែលជា ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក មានទីស្នាក់ការកណ្តាលនៅទីក្រុងជីងតៅ ខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន។ក្រុមហ៊ុន Hisense Group គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក ដែលបានបង្កើតឡើងនៅឆ្នាំ១៩៩៤ ហើយការផលិតទូរទស្សន៍ គឺជាផលិតផលចម្បងរបស់ Hisense ដែលជាក្រុមហ៊ុនផលិតទូរទស្សន៍ ដ៏ធំបំផុតនៅក្នុងប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៤។ ក្រៅពីទូរទស្សន៍ ក្រុមហ៊ុននេះមានផលិតផលមួយចំនួនទៀតដូចជា ទូរស័ព្ទដៃ, ម៉ាស៊ីនត្រជាក់, ទូរទឹកកក, ម៉ាស៊ីនបោកខោអាវ, ម៉ាស៊ីនចំអិនអាហារ និងផលិតផលអេឡិចត្រូនិចជាច្រើនទៀត ព្រមជាមួយនេះ ក្រុមហ៊ុនក៏បានសហការក្នុងការរៀបចំទីក្រុងវៃឆ្លាត តាមការគ្រប់គ្រងប្រព័ន្ធបញ្ជាចរាចរណ៍ជាដើម។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Hisense មានសាខា និងក្រុមហ៊ុនចំនួន ៥៤ នៅលើពិភពលោក និងមានបុគ្គលិកប្រមាណ ៨ម៉ឺននាក់ ក្នុង១ឆ្នាំក្រុមហ៊ុននេះរកប្រាក់ចំណូលបានប្រមាណ ១៨.៣ ពាន់លានដុល្លាសហរដ្ឋអាមេរិក៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងទេសចរណ៍កម្ពុជា និងមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តហេរ៉ុងជាំងចុះអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណងបង្កើនចំណងមិត្តភាពកម្ពុជា-ចិន
ឆមាសទី១នៃឆ្នាំ២០២៤នេះ ចិន និងកម្ពុជាសហការគ្នាបញ្ជូនជនល្មើសពាក់ព័ន្ធនឹងល្បែងឆបោកអនឡាញជាង ១២០០ នាក់ទៅកាន់ប្រទេសសាមីខ្លួនវិញ
គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន
លោក Wang Yi៖ ចិន និងអាស៊ានគួរតែពន្លឿនការចរចាលើកំណែទម្រង់៣.០ នៃតំបន់ពាណិជ្ជកម្មសេរី
យោបល់ទាំងអស់ (0)