Lookingtoday
· 2024-09-13
អាមេរិក នឹងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ក្រោយបែកធ្លាយព័ត៌មានថា ទីក្រុងតេហេរ៉ង់ បានផ្គត់ផ្គង់មីស៊ីលឱ្យរុស្ស៊ី
#ព័ត៌មាន# #រុស្ស៊ី# #អ៊ីរ៉ង់# #Antony Blinken# #ព័ត៍មានអន្តរជាតិ#
128
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាស កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មថ្មី លើប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹង ការចោទប្រកាន់ទៅ លើទីក្រុងតេហេរ៉ង់ នូវការផ្គត់ផ្គង់មីស៊ីល ទៅកាន់ទីក្រុងម៉ូស្គូ ។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានច្រាន ចោលការចោទប្រកាន់នេះ និងថា វាជា “សង្គ្រាមចិត្តសាស្ត្រ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារ លោក Blinken បានអះអាងថា អ៊ីរ៉ង់បានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លី Fath-360 មិនដឹងចំនួនដល់ទៅរុស្ស៊ី។
លោក Antony Blinken បាននិយាយថា “យើងបានព្រមានទីក្រុង តេហេរ៉ង់ជាសាធារណៈ យើងបានព្រមានទីក្រុង តេហេរ៉ង់ ជាលក្ខណៈឯកជនថា ការចាត់វិធានការនេះនឹងក្លាយជាការកើនឡើងដ៏គ្រោះថ្នាក់” ។ «ឥឡូវនេះ រុស្ស៊ីបានទទួលការដឹកជញ្ជូនកាំជ្រួចទាំងនេះ ហើយទំនងជានឹងប្រើវាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ក្នុងប្រទេសអ៊ុយក្រែន»។
លោក Blinken បានបន្តថា ទណ្ឌកម្មថ្មីនឹងត្រូវប្រកាស នៅពេលក្រោយនៅថ្ងៃអង្គារ ។ លោកបានកត់សម្គាល់ថា ក្នុងចំណោមអង្គភាព ដែលត្រូវបានគេកំណត់គោលដៅ នឹងមានក្រុមហ៊ុនអាកាសចរណ៍ ជាតិរបស់សាធារណរដ្ឋឥស្លាម Iran Air។
ព័ត៌មាននៃការចែកចាយមីស៊ីល ត្រូវបានរាយការណ៍ជាលើកដំបូង កាលពីថ្ងៃសុក្រសប្តាហ៍មុនដោយកាសែត Wall Street Journal ។ អ្នកនាំពាក្យសហភាពអឺរ៉ុប បានបញ្ជាក់ពីរបាយការណ៍នេះ កាលពីថ្ងៃចន្ទ បន្ទាប់ពីលោក Blinken នៅថ្ងៃអង្គារ។
យ៉ាងណាក៏ដោយ អ៊ីរ៉ង់បដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់នេះ ។ មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់លោក Fazlollah Nozari បានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយ អ៊ីរ៉ង់កាលពីថ្ងៃចន្ទថា “គ្មានមីស៊ីលណាមួយត្រូវបានបញ្ជូន ទៅប្រទេសរុស្ស៊ីទេ ហើយការអះអាងនេះ គឺជាប្រភេទនៃសង្គ្រាមចិត្តសាស្ត្រ” ។ លោក Nozari បានបន្ថែមថា “អ៊ីរ៉ង់មិនគាំទ្រភាគីណាមួយ នៃជម្លោះអ៊ុយក្រែន និងរុស្ស៊ី នោះទេ” ៕ ប្រែសម្រួលៈ ណៃ តុលា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
ការណែនាំពិសេស
អ្នកស្រី ផែថោងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ត្រូវបានរដ្ឋសភាថៃ សម្រេចតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ
ល្បាក់ភក់ពីទឹកជំនន់បានលុបកប់ភូមិនាភាគខាងជើងវៀតណាម ដោយសម្លាប់មនុស្ស១៦នាក់និងជាច្រើននាក់ទៀតបាត់ខ្លួន
មេដឹកនាំក្រុមប្រទេស G7 បានមកដល់ប្រទេសអ៊ីតាលីមុនកិច្ចប្រជុំកំពូលចាប់ផ្តើមដែលអ៊ុយក្រែនបានកំណត់ជារបៀបវារៈកំពូលមួយដែរ
អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវបានបំផ្លាញទាំងស្រុង និងក្លិនស្អុយសាកសពរលួយ
យោបល់ទាំងអស់ (0)
គ្មានយោបល់