Cambo-China
· 09-24
ឯកឧត្តម ចាវ ឡឺជី (Zhao Leji) បញ្ជាក់នៅចំពោះមុខសម្តេចរដ្ឋសភា ឃួន សុដារីថា៖ ចំពោះច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និង ច្រករបៀងមច្ឆានិងអង្ករ ចិននឹងបង្កើនការនាំចូលកសិផលពីកម្ពុជា
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2934
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន បានប្តេជ្ញារួមគ្នា បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយយកប្រជាជនជាស្នូល សំដៅធ្វើយ៉ាងណាគំាទ្រនិងជំរុញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលប្រទេសទំាងពីរបានដាក់ចេញ ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង។ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា-ចិន បានប្តេជ្ញាចិត្តនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយគ្នា នៅវិមានសភាតំណាងប្រជាជនចិន អំឡុងពេលដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។
នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់។ បន្តមកសម្តេចប្រធានរដ្ឋសភានិង ឯកឧត្តម ចាវ ឡឺជី បានអបអរសាទរចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទំាងពីរដែលបានពូនជ្រំឡើងដោយ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងអតីតប្រមុខដឹកនាំចិនមាន ឯកឧត្តម ម៉ៅ សេទុង និងឯកឧត្តម ជូ អេងឡាយ ហើយនៅពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទំនាក់ទំនងកម្ពុជា-ចិន បានឈានដល់កម្រិតខ្ពស់ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបានឈានដល់កម្រិតពិសេសមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» នៅក្រោមការដឹកនាំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេនរបស់កម្ពុជា ជានាយករដ្ឋមន្រ្តីនៃនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តម ចាវ ឡឺជី បានគូសបញ្ជាក់តាមរយៈការអនុវត្តកិច្ចសហប្រតិបត្តិការ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង“ច្រករបៀងមច្ឆានិងអង្ករ” ប្រទេសចិននឹងបង្កើនការនាំចូលកសិផលពីកម្ពុជា ជំរុញការ វិនិយោគលើវិស័យថាមពល លើកកម្ពស់ការអភិវឌ្ឍវិស័យសុខភាពសាធារណៈ ផ្លូវថ្នល់ជនបទ វិស័យធនធានទឹក វិស័យអប់រំ និងទេសចរណ៍។
ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំនេះ កំណើនទេសចរចិនទៅទស្សនានៅកម្ពុជាបានកើនឡើងប្រមាណ៤៥% ហើយសភាតំណាងប្រជាជនចិន នឹងផ្សព្វផ្សាយ ទាក់ទាញអ្នកវិនិយោគនិងទេសចរចិនឱ្យទៅទស្សនានិងបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។ ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា “ ដើម្បីសម្រេចបានសហគមន៍ជោគវាសនារួម យើងត្រូវមានគុណតម្លៃរួម និងគោលដៅរួម។ គុណតម្លៃរួមសំដៅលើតម្លៃសន្តិភាព វិបុលភាព យុត្តិធម៌ សមភាព និងសុខដុមរមនា។ ជាមួយគ្នានេះ គោលដៅរួមសំដៅលើការបន្ស៊ីគ្នារវាងចក្ខុវិស័យកម្ពុជា ២០៥០ និងគោលដៅសតវត្សរ៍លើកទី២ របស់ចិន ជាពិសេសការជួយគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ “៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងទេសចរណ៍កម្ពុជា និងមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តហេរ៉ុងជាំងចុះអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណងបង្កើនចំណងមិត្តភាពកម្ពុជា-ចិន
ឆមាសទី១នៃឆ្នាំ២០២៤នេះ ចិន និងកម្ពុជាសហការគ្នាបញ្ជូនជនល្មើសពាក់ព័ន្ធនឹងល្បែងឆបោកអនឡាញជាង ១២០០ នាក់ទៅកាន់ប្រទេសសាមីខ្លួនវិញ
គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន
តំបន់អភិវឌ្ឍន៍របស់ប្រទេសចិនទាក់ទាញក្រុមហ៊ុនបរទេសជាង ៣០,០០០
ការណែនាំពិសេស
សមាជិកសភាជាន់ខ្ពស់របស់ចិន ជួបសមភាគីកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
តំបន់ស្វយ័តក្វាងស៊ីមានខ្សែដឹកជញ្ជូនកុងតឺន័រចំនួន ៣៦ តភ្ជាប់កំពង់ផែតាមបណ្តាប្រទេស RCEP
លោក ស៊ី អំពាវនាវឲ្យមានការផ្លាស់ប្តូរប្រជាជន និងប្រជាជនបន្ថែមទៀត រវាងចិន និងសហរដ្ឋអាមេរិក
យោបល់ទាំងអស់ (0)