TNAOT News

· 09-30

ក្រុមសិល្បៈកម្ពុជា ក្នុងមហោស្រពវប្បធម៌ និងសិល្បៈលើកទី១២ នៃបណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

3041

ក្រុមសិល្បៈកម្ពុជា បានទៅចូលរួមមហោស្រពវប្បធម៌ និងសិល្បៈលើកទី១២ នៃបណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ-ឡានឆាង ដែលប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Xishuangbanna និងទីក្រុង Jinhong ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ។

ក្រុមសិល្បៈតំណាងជាតិ ៥ប្រទេសមកពីតំបន់ទន្លេមេគង្គ-ឡានឆាង និងក្រុមសិល្បៈក្នុងតំបន់ក្នុងខេត្តយូណាន បានមកធ្វើការផ្លាស់ប្ដូរសិល្បៈវប្បធម៌ ចែករំលេកបទពិសោធន៍ ចំណេះដឹង និងស្វែងយល់ពីសាវតា ប្រវត្តិសាស្ត្រ និងតំណភ្ចាប់នៃសិល្បៈដែលមានទំនាក់ទំនងគ្នាឥតដាច់តាំងពីបុរាណកាលមក រហូតមកដល់បច្ចុប្បន្ន។

ក្រុមសិល្បៈទាំងអស់ បានត្រៀមនូវទម្រង់ទស្សនីយភាពសិល្បៈបុរាណ ប្រពៃណី សហសម័យ និងបទភ្លេង តន្ត្រីចម្រៀងដែលមានលក្ខណៈពិសេសប្លែកគ្នា យកមកចូលរួមបង្ហាញរួមគ្នា លើឆាកផ្សេងគ្នានៅទីក្រុងXishuangbanna និងទីក្រុងJinhong ក្រោមប្រធានបទ «ទន្លេមួយ ក្ដីស្រឡាញ់មួយ និងផ្លូវមួយ» ដែលនឹងបើកជូនដល់សាធារណជន និងប្រជាជននៅក្នុងតំបន់បានទស្សនាដោយក្ដីសោមនស្សរីករាយ។កម្មវិធីអមនៃព្រឹត្តិការណ៍ខាងលើនេះ ក៏មានការតាំងពិព័រណ៍ស្នាដៃសិល្បៈ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ការពង្រឹងទំនាក់ទំនងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្មវិធីសិក្ខាសាលាផ្លាស់ប្ដូរយោបល់អំពីសិល្បៈ សាកលភាវូបនីយកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)