TNAOT News
· 10-01
តើធ្វើយ៉ាងណាទើបដឹងថាប័ណ្ណសមាជិក ប.ស.ស. មានសុពលភាពអាចប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បាន?
#មូលដ្ឋានសុខាភិបាលដៃគូ# #យសុពលភាពប័ណ្ណ ប.ស.ស.# #NEW NEWS# #ប័ណ្ណសមាជិក ប.ស.ស.# #សង្គម# #ព័ត៌មានសង្គម#
4768
សម្រាប់សមាជិក ប.ស.ស. ដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និងបានធ្វើប័ណ្ណ ប.ស.ស. រួចរាល់ ដើម្បីអាចប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បាន គឺត្រូវបំពេញនូវលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌទាំងនោះមានដូចជា ត្រូវបានបង់ភាគទានយ៉ាងតិចចំនួន ២ខែជាប់គ្នា ឬ បានបង់ភាគទានចំនួន ៦ខែក្នុងកំឡុងពេល ១២ខែចុងក្រោយ គិតត្រឹមខែដែលមានបញ្ហាសុខភាព ឬសម្រាកលំហែមាតុភាព។
សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីអាចប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បានគឺត្រូវបំពេញនូវលក្ខខណ្ឌដូចជា បានចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានប័ណ្ណ ប.ស.ស. បានបង់បង់ភាគទានយ៉ាងតិចចំនួន ២ខែជាប់គ្នា។លោកអ្នកអាចពិនិត្យសុពលភាពប័ណ្ណ ប.ស.ស. របស់ខ្លួនតាមរយៈកម្មវិធីទូរស័ព្ទដៃ ប.ស.ស. (NSSF Member) ឬស្វែងរកព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខ ១ ២៨៦ ឬ១ ២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ ប.ស.ស. ៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទម្លាប់ល្អៗចំនួន ២៩ ដែលធ្វើឲ្យដៃគូស្នេហា កាន់តែស្និទស្នាល ផ្អែមល្ហែម និងទំនាក់ទំនងកាន់តែរឹងមាំ-v2
អាចត្រួតត្រាលើដៃគូ អាចឱ្យដៃគូខ្លាចយើងបាន មិនមែនមានន័យថាយើងខ្លាំងពូកែ ឬឡូយនោះឡើយ តែអាចឱ្យដៃគូគោរព និងឱ្យតម្លៃយើងបាន ទើបជារឿងដែលអស្ចារ្យ
សញ្ញាទាំង ៧ បង្ហាញថា ស្នេហារបស់អ្នកពិបាកទៅមុខណាស់ អ្នកកំពុងតែមានទំនាក់ទំនងតែម្ខាងហើយ
ដៃគូជីវិត! មិនមែនចៅហ្វាយនាយ និងកូនចៅ ដែលចាំតែបញ្ជា ត្រួតត្រាលើគ្នានោះឡើយ
យោបល់ទាំងអស់ (0)