
TNAOT News
· 2024-10-01
គូស្នេហ៍ល្បីលើបណ្តាញសង្គមអនឡាញក្នុងប្រទេសថៃត្រូវចាប់ខ្លួនពីបទឆបោក លក់មាសមិនសុទ្ធ
#លក់តាមអនឡាញ# #ប្រទេសថៃ# #NEW NEWS# #ព័ត៌មាន# #ឆបោក# #ហាងលក់មាស# #ព័ត៍មានអន្តរជាតិ#
5345
អាជ្ញាធរការពារអ្នកប្រើប្រាស់ថៃបានចាប់ខ្លួនគូស្នេហ៍តារាអនឡាញមួយគូ ដោយចោទប្រកាន់ពួកគេពីបទក្លែងបន្លំ និងផ្សព្វផ្សាយការផ្សាយពាណិជ្ជកម្មមិនពិតដែលអាចប៉ះពាល់ដល់អ្នកប្រើប្រាស់។
ប៉ូលិសបានចាប់ខ្លួនប្តីប្រពន្ធឈ្មោះ Kornkanok Suwanbut ហៅថា Mae Tak និងប្តី Kanpon Rueangaram និងបានឆែកឆេរលំនៅដ្ឋាន ដើម្បីរកភស្តុតាងបន្ថែម ខណៈគូស្នេហ៍មួយគូនេះក៏បានបើកហាងមាសមួយកន្លែងក្នុងសង្កាត់ Khong Sam Wa នៃទីក្រុងបាងកក ហើយតែងផ្សាយបន្តផ្ទាល់លក់តាមអ៊ីនធឺណិត ដោយថាមានគ្រឿងលម្អមាសក្រោមស្តង់ដារក្នុងតម្លៃសមរម្យ។
ការឃាត់ខ្លួនធ្វើឡើងបន្ទាប់ពី មានជនរងគ្រោះដែលធ្លាប់បានទិញមាសពីហាង Mae Tak ខាងលើនេះ បានដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ ដោយសារហាងមាសដទៃទៀតមិនទទួលទិញមាសដែលពួកគេបានទិញពីហាង Mae Tak ដោយថាជាមាសមិនសុទ្ធ។
ក្រោយការឆែកឆេរ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឃាត់ខ្លួនអ្នកទាំង២ ទៅផ្តល់ចម្លើយ និងឃុំខ្លួនបណ្តោះអាសន្ន ខណៈជាប់ទោសចំនួន៤ករណី គឺចោទប្រកាន់ពីបទសមគំនិត ក្លែងបន្លំសាធារណៈជន បន្លំឯកសារលក់ រួមគ្នាមានបំណងបង្កឱ្យមានការយល់ច្រឡំទាក់ទងនឹងប្រភពដើម លក្ខខណ្ឌ គុណភាព បរិមាណ ឬបញ្ហាសំខាន់ៗផ្សេងទៀតទាក់ទងនឹងផលិតផល ឬសេវាកម្ម និងការផ្សព្វផ្សាយដែលខុសពីការពិត៕
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
តើវាពិតទេ? ការញ៉ាំអាហារក្តៅអាចបង្កជាមហារីកបំពង់អាហារ
ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង
វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង
យោបល់ទាំងអស់ (0)