Cambo-China
· 10-02
ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតរបស់កម្ពុជាត្រូវបានបង្ហាញនៅក្នុងវេទិកាចិន-អាស៊ានលើកទី១២
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2618
ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN-COSTI) ឯកឧត្តម ហ៊ុល សៀងហេង បានលើកឡើងពីតួនាទីសំខាន់នៃការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងការលើកកម្ពស់សមត្ថភាពនវានុវត្តន៍ និងជំរុញភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា។ឯកឧត្តម ហ៊ុល សៀងហេង លើកឡើងដូចនេះក្នុងឱកាសចូលរួមបង្ហាញអំពីប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) របស់កម្ពុជា នៅក្នុង “វេទិកាចិន-អាស៊ានលើកទី១២ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍” ដែលបានប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
ឯកឧត្តមបានបញ្ជាក់ថា ការធ្វើពិពិធកម្មវិស័យនាំចេញរបស់កម្ពុជា ជាពិសេសតាមរយៈឧស្សាហកម្មដែលជំរុញដោយបច្ចេកវិទ្យា និងដែលបង្កើតតម្លៃបន្ថែមខ្ពស់ មានសក្តានុពលចម្បងសម្រាប់អនាគតនៃការអភវិឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តមក៏បានគូសរំលេចអំពីគំនិតផ្តួចផ្តើមថ្មីៗរបស់កម្ពុជា រួមបញ្ចូលទាំងការបង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមជ្ឈមណ្ឌលជាតិផ្ទេរបច្ចេកវិទ្យាជាដើម។ គំនិតផ្តួចផ្តើមទាំងនេះមានគោលដៅលើកកម្ពស់សមត្ថភាព និងផលិតភាពរបស់អាជីវកម្ម និងរោងចក្រសហគ្រាសនៅកម្ពុជា តាមរយៈការសម្របសម្រួលឲ្យទទួលបានបច្ចេកវិទ្យាទំនើបៗពីបរទេសប្រទេស។
វេទិកាចិន-អាស៊ានលើកទី១២ ស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ បានប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ អ្នកដឹកនាំធុរកិច្ច អ្នកវិទ្យាសាស្ត្រ និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។បន្ថែមលើការចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ គណៈប្រតិភូក៏បានទទួលជួបពិភាក្សាទ្វេភាគីជាមួយតំណាងក្រុមហ៊ុន និងសាកលវិទ្យាល័យមួយចំនួននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ក្នុងគោលបំណងស្វែងរកកិច្ចសហការលើការផ្ទេរបចេ្ចកវិទ្យារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈប្រជាមានិតចិន និងផ្តល់ការបណ្តុះបណ្តាលលើបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសប្បនិម្មិត, បច្ចេកវិទ្យាហិរញ្ញវត្ថុ, សិល្បៈឌីជីថលជាដើម៕
សម្របសម្រួលអត្ថបតដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងទេសចរណ៍កម្ពុជា និងមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តហេរ៉ុងជាំងចុះអនុស្សរណៈនៃការយោគយល់ក្នុងគោលបំណងបង្កើនចំណងមិត្តភាពកម្ពុជា-ចិន
ឆមាសទី១នៃឆ្នាំ២០២៤នេះ ចិន និងកម្ពុជាសហការគ្នាបញ្ជូនជនល្មើសពាក់ព័ន្ធនឹងល្បែងឆបោកអនឡាញជាង ១២០០ នាក់ទៅកាន់ប្រទេសសាមីខ្លួនវិញ
គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន
តំបន់អភិវឌ្ឍន៍របស់ប្រទេសចិនទាក់ទាញក្រុមហ៊ុនបរទេសជាង ៣០,០០០
ការណែនាំពិសេស
អាមេរិក អង់គ្លេស និងអូស្ត្រាលី ពិចារណាកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើកិច្ចព្រមព្រៀង AUKUS
ក្វាងស៊ីមានការប្រមូលផលផ្លែក្រូចផ្អែមច្រើនហើយក្លិននៃ"ផលិតផលក្វាងស៊ី"ដែលមានគុណភាព ខ្ពស់បានសាយភាយដល់តំបន់អាស៊ីអាគ្នេយ៍
ចិន ហាមនាំចេញលោហៈធាតុកម្រ នៅលើផែនដីសម្រាប់បច្ចេកវិទ្យាកែច្នៃ ដោយបារម្ភអំពីបញ្ហាសន្តិសុខ
តំបន់ស្វយ័តក្វាងស៊ីមានខ្សែដឹកជញ្ជូនកុងតឺន័រចំនួន ៣៦ តភ្ជាប់កំពង់ផែតាមបណ្តាប្រទេស RCEP
យោបល់ទាំងអស់ (0)