Cambo-China

· 10-13

ឆមាសទី១នៃឆ្នាំ២០២៤នេះ ចិន និងកម្ពុជាសហការគ្នាបញ្ជូនជនល្មើសពាក់ព័ន្ធនឹងល្បែងឆបោកអនឡាញជាង ១២០០ នាក់ទៅកាន់ប្រទេសសាមីខ្លួនវិញ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2913

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនៅប្រទេសឡាវ នាយករដ្ឋមន្ត្រីកម្ពុជា និងចិន បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដូចជាល្បែងឆបោកអនឡាញជាដើម។ ឯកឧត្តម វ៉ាង វិនពីន បានឲ្យដឹងថា ឆមាសទី១នៃឆ្នាំ២០២៤នេះ ចិន និងកម្ពុជាបានសហការគ្នាបញ្ជូនជនល្មើសដែលពាក់ព័ន្ធនឹងល្បែងឆបោកអនឡាញជាង ១២០០ នាក់ទៅកាន់ប្រទេសសាមីខ្លួនវិញ។សកម្មភាពប្រយុទ្ធប្រឆាំងនឹងល្បែងឆបោកអនឡាញ បានក្លាយជាកុងសុងស៊ីសសម្រាប់ចិន និងកម្ពុជា និងប្រទេសផ្សេងទៀតក្នុងតំបន់។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងទៀតថា ប្រទេសក្នុងតំបន់រួមគ្នាប្រយុទ្ធប្រឆាំងសកម្មភាពឧក្រិតកម្មឆ្លងដែនដែលមានដូចជាល្បែងឆបោកអនឡាញជាដើម ប្រាកដជានឹងសម្រេចបានសមិទ្ធផលផ្លែផ្កាកាន់តែច្រើន៕

សម្របម្រួលអត្ថបទដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស