TNAOT News

· 10-21

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលថ្វាយបង្គំព្រះចៅអធិការវត្តសៅលីញ នៅព្រះវិហារវត្តសៅលីញ

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

4276

ឆ្លៀតឱកាសបន្ទាប់ពីចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣និងព្រឹត្តិការណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» ដែលបានបញ្ចប់ទៅដោយជោគជ័យ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តម ហួត ហាក់ នាថ្ងៃទី២១ ខែតុលានេះ បានចូលថ្វាយបង្គំ ព្រះតេជគុណ Shi Yong Xin ព្រះចៅអធិការវត្តសៅលីញ នៅក្នុងព្រះវិហារវត្តសៅលីញ។នាឱកាសដ៏មានតម្លៃនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាននាំយកម្រេចក្រហមខេត្តកំពតដ៏ល្បីល្បាញប្រគេនដល់ព្រះចៅអធិការវត្តសៅលីញ ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះតេជគុណព្រះចៅអធិការវត្ត ព្រះតេជគុណ ព្រះសង្ឈគ្រប់ព្រះអង្គ និងសិស្សានុសិស្ស ដែលស្នាក់នៅ រៀននិងហាត់ក្បាច់គុន នៅវត្តសៅលីញទាំងអស់។

គួរបញ្ជាក់ផងដែរថា តាមរយៈវត្តមានរបស់កម្ពុជា ពោលគឺការនាំក្បាច់គុនល្បុក្កតោទៅចូលរួមព្រឹត្តិការណ៍អន្តរជាតិលំដាប់ពិភពលោកនេះ ឯកឧត្តម ហួត ហាក់ ក៏មានជំនឿយ៉ាងមុតមាំថា កម្ពុជាអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកបន្ថែមផងដែរផងដែរ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស