TNAOT News

· 10-26

ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន នៅខេត្តសៀមរាប បានចាប់ផ្តើមបើកជាផ្លូវការហើយ

#សង្គម# #ព័ត៌មានសង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជា ចិន# #ប្រជាជនកម្ពុជាចិន#

3094

ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរៀបចំពិធីបើកពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន (Cambodia-China Gastronomy Week) រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នៅបរិវេណមុខសួនព្រះរាជដំណាក់ខេត្តសៀមរាប។

ព្រឹត្តិការណ៍ពិព័រណ៍នេះ មានការចូលរួមដាក់តាំងបង្ហាញម្ហូបអាហារល្បីៗរបស់ប្រទេសកម្ពុជា-ចិន ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីមុខម្ហូបនិងលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជាចិន ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅកម្ពុជា ក៏ដូចជាចូលរួមលើកតម្កើងវប្បធម៌អរិយធម៌ប្រពៃណីម្ហូបអាហារនិងរសជាតិ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន។

មិនតែប៉ុណ្ណោះ ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន ក៏នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍រវាងផ្នែករដ្ឋឯកជនកម្ពុជា-ចិន និងបន្តជំរុញយុទ្ធនាការផ្សព្វផ្សាយ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជាចិន២០២៤” ព្រមទាំងយុទ្ធនាការ“ឆ្នាំទស្សនាសៀមរាប២០២៤”សំដៅទាក់ទាញទេសចរនិងវិនិយោគិនចិនឱ្យមកទស្សនានិងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)