TNAOT News

· 10-30

ឧកញ៉ា ខេមរៈ សិរីមន្ត រំភើបចិត្ត ក្រោយមានឱកាសដើរតួជាព្រះបាទជ័យវរ្ម័នទី៧ ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា»

#ខេមរៈ សិរីមន្ត# #NEW NEWS# #កម្សាន្ត# #តារាខ្មែរ#

2463

ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហាញពីអារម្មណ៍រំភើប ខណៈលោកមានឱកាសដើរតួជាព្រះបាទជ័យវរ្ម័នទី៧ ជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដើរតួជា ព្រះនាងឥន្រ្ទទេវី ដែលផ្ទាំងទស្សនីយដ៏អស្ចារ្យមួយនេះ ក៏មានការចូលរួមសម្តែងពីសិល្បករ សិល្បការិនីប្រមាណ៥០០នាក់ ក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នៅលើទឹកដីប្រវត្តិសាស្រ្តយើង។

ក្នុងនោះ ឧកញ៉ា ខេមរៈ សេរីមន្ត បានរៀបរាប់ពីអារម្មណ៍រំភើបតាមរយៈការបង្ហោះសំណេរក្នុងបណ្ដាញសង្គមបែបនេះថា៖ « រំភើបស្ទើរហោះព្រឺសម្បុរខ្លាំងណាស់ជាមហាកិត្តិយសសម្រាប់ខ្ញុំដែលត្រូវបានក្រសួងវប្បធម៌ជ្រើសរើសសម្តែងជាតួអង្គព្រះបាទជ័យវរ្ម័នទី 7 និងបានរួមសម្ដែងជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលលោកបានសំដែងជាតួអង្គព្រះនាងឥន្ទ្រទេវី លោកជំទាវពិតជាសម្ដែងបានយ៉ាងល្អឥតខ្ចោះ»។

គួបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយដែរ ឧកញ៉ា ខេមរៈ សិរីមន្ត បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាថ្មីម្ដងទៀត បន្ទាប់ពីលោកគ្រងឈុតបុរាណជាព្រះបាទជ័យវរ្ម័នទី៧ នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹតិ្តការណ៍ Gumball 3000 នាពេលកន្លងមកផងដែរ៕ សម្រួលដោយ៖ Sun Darasy

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស