TNAOT News

· 10-30

ករណីក្មេងទំនើងបន្តស្ងប់ស្ងាត់! អ្នកនាំពាក្យរងក្រសួងមហាផ្ទៃថា នេះជាស្ថានភាពដែលគ្រប់គ្នាចង់បាន...

#NEW NEWS# #សង្គម# #ករណីក្មេងទំនើង# #កឧត្តមបណ្ឌិត ទូច សុឃៈ# #ព័ត៌មានសង្គម# #ក្មេងទំនើង#

3104

រយៈពេល១សប្តាហ៍ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃនៃសប្តាហ៍ទី៣នេះមានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើងហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត ទូច សុឃៈ។

ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរ-បីសប្តាហ៍កន្លងមកនេះ ឯកឧត្តមបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន មិនថាប្រជាពលរដ្ឋ ឬក៏អាជ្ញាធរមានសមត្ថិកិច្ចនោះទេ ហើយក៏ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ម៉្យាងទៀតក៏ជាពេលវេលាមួយដែលសង្កេតឃើញថា បណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួនហាក់មានការយល់ដឹងច្រើន ពីអ្វីដែលគួរធ្វើ និង មិនគួរធ្វើ ព្រមទាំងបានយល់ពីទោសទណ្ឌនៃការប្រព្រឹត្តនូវទង្វើនោះក្នុងផ្លូវច្បាប់ទទួលបានអ្វីខ្លះត្រលប់មកវិញដល់គ្រួសារនិងសង្គមជាតិ។ 

សូមជម្រាបជូនថា ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវទិសដៅអាទិភាព ចំនួន៦ ព្រមទាំងបានចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ បង្ការ និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស