TNAOT News
· 11-04
ពិតជាអស្ចារ្យណាស់! កញ្ញា ឡូយ ចាន់រស្មី Miss Cambodia 2024 នាំយកឈុតតំណាងជាតិយ៉ាងប្រណិត ទៅប្រកួតលើកឆាកអន្តរជាតិ
#ឡូយ ចាន់រស្មី# #NEW NEWS# #Miss Cambodia 2024# #កម្សាន្ត# #ឈុតតំណាងជាតិ# #តារាខ្មែរ#
2497
បរវកញ្ញា ឡូយ ចាន់រស្មី ម្ចាស់ម្កុដ Miss Cambodia 2024 បាននាំយកឈុតតំណាងជាតិមានឈ្មោះ មហិន្រ្ទទេវី នារីកម្ពុជរដ្ឋ ទៅប្រកួតបន្តលើកឆាកអន្តរជាតិ នៅប្រទេសជប៉ុន ដោយឈុតមួយនេះមានរំលេចនូវក្បួរក្បាច់រចនាយ៉ាងប្រណិតស្រស់ស្អាត រំលេចទៅដោយរូបប្រាសាទអង្គរវត្ត ព្រហ្មមុខបួន អបទៅដោយគ្រឿងតុបតែងផ្សេងៗទៀតកាន់តែធ្វើឲ្យឈុតំណាងជាតិមួយនេះមានភាពលេចធ្លោឡើងមួយកម្រិតទៀត។
បន្ថែមពីនេះឈុត មហិន្រ្ទទេវី នារីកម្ពុជរដ្ឋ ជាឈុតមួយដែលបានសិក្សាយ៉ាងលម្អិត អំពីយុគសម័យចេនឡា ដែលជាសម័យដ៏រុងរឿងមួយរបស់កម្ពុជា ដោយបានលើកឡើងពីប្រណិតភាព និងកិត្យានុភាពរបស់ស្រ្តីនៅសម័យនោះ ទាំងការប្រើប្រាស់សម្លៀកបំពាក់ គ្រឿងលម្អជាដើមដែលសុទ្ធសឹងតែជាទឹកតាង ដែលបញ្ជាក់ពីវិសាលភាពរបស់ខ្មែរនាសម័យនោះ។ ឈុតមហិន្រ្ទទេវី នារីកម្ពុជរដ្ឋ បង្កើតឡើងក្នុងទម្រង់សហសម័យ ដែលបានរួមបញ្ចូលគ្នាយ៉ាងប្រណិតរវាងបុរាណនិងសម័យ ដើម្បីរំលេចនូវរូបរាងមួយដែលមានក្បូរក្បាច់រចនាល្អវិចិត្រទាំងក្បាច់ និងសម្លៀកបំពាក់។ ឈុតនេះបានរំលេចយ៉ាងច្បាស់អំពីវប្បធម៌ អរិយធម៌ខ្មែរ តាំងពីបុរាណកាលមកដល់សម័យបច្ចុប្បន្ន ម្យ៉ាងទៀតក៏ជាការចូលរួមចំណែក ក្នុងការផ្សព្វផ្សាយលើកកម្ពស់នូវប្រណិតភាពរបស់គ្រឿងបុរាណខ្មែរដល់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយអោយបានដឹង និងបានស្គាល់អោយកាន់តែច្បាស់អំពីជាតិសាសន៍ដ៏ចំណាស់មួយនេះ។ម្យ៉ាងទៀត នេះក៏ជាការជម្រុញអោយកាន់ខ្លាំងដល់បណ្ដាប្រទេសនៅលើសាកលលោក អោយបានយល់ដឹងអំពីភាពអស្ចារ្យនៃប្រជាជនកម្ពុជាថែមទៀតផងដែរ៕ សម្រួលដោយ៖ Sun Darasy
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)