TNAOT News

· 11-08

ព្រឹត្តិការណ៍ដំណើភាពយន្តចល័តកម្ពុជា-ចិន រួមចំណែកដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ

#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#

2843

ព្រឹត្តិការណ៍ដំណើភាពយន្តចល័តកម្ពុជា-ចិន គឺពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនស្របពេល ឆ្នាំ២០២៤នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា -ចិន” ប្រកបដោយគុណតម្លៃ និងអត្ថន័យ យ៉ាងជ្រាលជ្រៅ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួម។ នេះបើតាមការថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តកម្ពុជាចិនលើកទី៨ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ព្រឹត្តិការណ៍ដំណើរភាពយន្តចល័ត កម្ពុជាចិន ប្រព្រឹត្តទៅក្រោមវត្តមានចូលរួមពីសំណាក់ លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស ផលិតករ សិល្បករសិល្បការិនី ប្រមាណ៣០០នាក់។ 

សូមជម្រាបជូនថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តកម្ពុជា ចិន សហការរៀបចំដោយ វិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈឹមចិន នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងធ្វើការចាក់បញ្ចាំងភាពយន្តនៅតាមទីតាំងមួយចំនួនក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស