Cambo-China
· 11-12
ខេត្ត ក្រុងមិត្តភាពកម្ពុជា-ចិន ជួបគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ពីការអភិវឌ្ឍ នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យទេសចរណ៍
#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#
2667
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នាជំរុញការអភិវឌ្ឍស្របតាមអនុសាសន៍ និងស្មារតីរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ កសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កម្រិតស្តង់ដារខ្ពស់ក្នុងយុគសម័យឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគទេសចរណ៍ដើម្បីអនាគតកាន់តែល្អប្រសើរ។សន្និសីទនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏មានការចូលរួមក្រោមអធិបតីភាព ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា ចិន និង ឯកឧត្តម យ៉ាង វ័នមីង ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ព្រមទាំង ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ។ក្នុងឱកាសនោះឯកឧត្តម ហួត ហាក់ បានបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា និងចិន ពិសេសកិច្ចសហការដ៏ល្អរវាង សមាគមមិត្តភាពកម្ពុជា ចិន និងសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេស ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ”។ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស បន្តជំរុញកិច្ចសហការ និងសាមគ្គីភាព រវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ជាពិសេសខេត្ដសៀមរាប។ទន្ទឹមនោះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានលើកឡើងថា ការជួបគ្នារវាងខេត្ត-ក្រុង មេត្រីភាពកម្ពុជា-ចិន ហើយក៏ឃើញថា មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានចូលរួម ខណៈចិនក៏មានគម្រោងបង្កើតជើងហោះហើរថ្មី ពីស៊ីអានហាពិនមកទីក្រុងភ្នំពេញ ដែលការងារនេះនឹងជួយបង្កើនការហោះហើរពីប្រទេសចិនមកកម្ពុជាបានកាន់តែច្រើនផងដែរ។
សម្របសម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចសាលារដ្ឋបាលជាតិ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន
ប្រធានាធិបតីចិន៖ ចិន និងកម្ពុជា តែងរួមគ្នាការពារផលប្រយោជន៍រួម ក្នុងស្ថានការណ៍អន្តរជាតិដែលប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ
សម្តេចតេជោអញ្ជើញប្រធានាធិបតីចិនមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាដើម្បីបានឃើញនូវសមិទ្ធផលយ៉ាងច្រើននៅកម្ពុជា
ការណែនាំពិសេស
ថ្នាក់ដឹកនាំបរទេសចូលរួមអបអសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
វេទិកាសមាគមអ្នកកាសែត”ខ្សែក្រវាត់និងផ្លូវ”ឆ្នាំ២០២៤បានបើកធ្វើ
សមាជិកសភាជាន់ខ្ពស់របស់ចិន ជួបសមភាគីកូរ៉េខាងជើង ដើម្បីពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង
វេទិកាប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតរបស់ប្រទេសចិនឆ្នាំ ២០២៤ បានបកស្រាយពី "វប្បធម៌ថ្មី" របស់ប្រទេសចិនដែលកំពុងពេញនិយមនៅបរទេស
យោបល់ទាំងអស់ (0)